TNAOT News

· 2020-04-19

បត់ចង្កូតផ្លូវកោងមិនទាន់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅចំណុចវត្តថ្មពួកលើ

#សង្គម# #ចង្កូត# #ផ្លូវកោង# #តារាខ្មែរ# #ស្លាប់#

2585

បុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកខ្លោងទ្វារវត្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ២១និង០៥នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចខ្លោងទ្វារវត្តថ្មពួកលើ ស្ថិតក្នុងភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


ជនរងគ្រោះមានឈ្មោះ ចាន់ ធា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ប៉ុន្តែដោយសារតែសភាពធ្ងន់ធ្ងរខ្លាំង ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យមង្គលបូរី រួចក៏ត្រូវដាច់ខ្យល់ស្លាប់បាត់តែម្តង។ ចំណែកសាកសពត្រូវបានធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស