TNAOT News

· 2020-04-19

យន្តហោះចារកម្មអាមេរិក​ចូលកៀកឧបទ្វីបកូរ៉េ​

#យន្តហោះចារកម្ម# #សង្គម# #RC-135-U# #E-8C Joint Stars# #ឧបទ្វីបកូរ៉េ# #នយោបាយជាតិ#

2716

អាមេរិកបានបញ្ចេញ​យន្តហោះ​ឈ្លបការណ៍​ ហោះហើរ​ចូលកៀក​ឧបទ្វីបកូរ៉េ​កាលពីពីរបីថ្ងៃ​កន្លងមក​នេះ ដែលជាសកម្មភាព​ពង្រឹង​ការត្រួតពិនិត្យ និងយកការណ៍របស់ខ្លួន​ទៅលើ​កូរ៉េខាងជើង ។ 

តាមការចេញផ្សាយ​របស់ប្រភពព័ត៌មានកូរ៉េខាងត្បូង Arirang កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា ក្រុមតាមដាន​ជើងហោះហើរ​បានបញ្ជាក់ថា យន្តហោះចារកម្ម RC-135-U របស់កម្លាំង​ជើងអាកាសអាមេរិក​​​ បានចេញប្រតិបត្តិការ​កាលពីថ្ងៃ​​ទី១៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ស្ថិតនៅពីលើ​សមុទ្រខាងកើត បន្ទាប់ពី​កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីល​ផ្លោងរយៈចម្ងាយខ្លី ។ 

ប្រភពបន្តថា នៅថ្ងៃមុនការចេញប្រតិបត្តិការយន្តហោះស៊ើបការណ៍នោះ, អាមេរិក​ក៏បានហោះហើរយន្តហោះ​ចារកម្មប្រភេទ E-8C Joint Stars នៅពីលើ​ប្រទេសកូរ៉េខាងត្បូង​ផងដែរ ។ 

នាយអគ្គសេនាធិការកងកម្លាំងចម្រុះ​អាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានថ្លែងថា ការបាញ់សាកល្បង​របស់​កូរ៉េខាងជើង​ នូវមីស៊ីលផ្លោងរយៈចម្ងាយខ្លី​ នោះ «មិន»​ គំរាមកំហែង​ ឬបង្កហេតុ​ ដល់អាមេរិក​ឡើយ ។ 

លោកបានថ្លែងថា ការបាញ់មីស៊ីលនោះ​ កូរ៉េខាងជើង​បានផ្សាភ្ជាប់ទៅនឹងទិវារំលឹក​​​ខួប​របស់មេស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស