
TNAOT News
· 2020-04-19
នាំក្មេងស្រីទៅរួមភេទបាត់៣ថ្ងៃ ត្រូវសមត្ថកិច្ចចាប់បាន
#រំលោភ# #ក្មេងស្រី# #សង្គម# #រួមភេទ# #ព័ត៌មានសង្គម#
3188
កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីគាត់បាននាំក្មេងស្រីម្នាក់ អាយុ១១ឆ្នាំ ពង្រាត់ជាច្រើនថ្ងៃ យកទៅរួមភេទ។
កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យឈ្មោះ ហុន ពេជ្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងឡាន មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភួមិន្ទ។
ជុំវិញរឿងនេះ កាលវេលាម៉ោង៩ និង៥៩នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ម្តាយក្មេងស្រីរងគ្រោះបានមករាយការណ៏មកសមត្ថកិច្ចថា បានបាត់កូនស្រីឈ្មោះ ឡ.ម.រ អាយុ ១១ ឆ្នាំ មានទីលំនៅ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
ក្រោយពីទទួលបានការរាយការណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះស្រាវជ្រាវស្វែងរកក្មេងស្រីដែលបាត់ខ្លួនខាងលើ។
រហូតមកដល់ថ្ងៃទី១៧ ខែមេសា វេលាម៉ោង១២ថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានរកឃើញក្មេងស្រីរងគ្រោះខាងលើ នៅជាមួយឈ្មោះ ហុន ពេជ្រ។ ក្រោយពីបានសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយគ្នាពិតប្រាកដមែន៕ ដោយ៖ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)