Sabay

· 2020-04-19

វីរៈបុរស​បាល់ទាត់​ជួយ​អង់គ្លេស​លើក​ពាន​ World Cup បាត់​បង់​ជីវិត​ដោយសារ​កូវីដ-១៩

#Norman Hunter# #COVID-19# #World Cup# #កីឡា# #បាល់ទាត់អន្តរជាតិ#

1485

វីរបុរស​បាល់ទាត់​អង់គ្លេស​លោក Norman Hunter បាន​បាត់បង់​ជីវិត​ក្នុង​វ័យ ៧៦ឆ្នាំ ក្រោយ​ពី​លោក​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដោយសារ​តែ​ជំងឺ​កូវីដ-១៩ កាល​ពី​សប្ដាហ៍​មុន។​ លោក​បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជា​ខ្សែការពារ​របស់​ក្លឹប​អង់គ្លេស​ Leed កាល​ពី​ឆ្នាំ១៩៦២ ហើយ​ចំណាយ​ពេល​ជាង ១៥ឆ្នាំ​ មុន​នឹង​លោក​មក​ប្រកប​អាជីព​នៅ​ក្លឹប​ Bristol City និង​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ក្នុង​ក្លឹប Barnsley កាល​ពី​ឆ្នាំ១៩៨២។

ចំណែក​ឯ​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ លោក​បាន​ជួយ​ឲ្យ​តោ​កំណាច​ឈ្នះ​ពាន World Cup កាល​ពី​ឆ្នាំ១៩៦៦ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​លេង​បាន​លេខ ៣ នៅ Euro កាល​ពី​ឆ្នាំ១៩៦៨ទៀត​ផង។​ ក្រៅ​ពី​លេង​ជា​កីឡាករ លោក​ក៏​បាន​ដឹកនាំ​ក្លឹប​មួយ​ចំនួន​ដែរ​ដូច​ជា​ Barnsley ក្លឹប Rotherham United និង​ក្លឹប Bardford City៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)