
SaroeunPheara
· 2020-04-20
ថៃកំពុងសាកល្បងចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាទៅលើសត្វ
#COVID-19# #សុខភាព# #ការធ្វើតេស្ត# #ជំងឺ# #វ៉ាក់សាំង#
1349
វិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ប្រទេសថៃសហការជាមួយមហាវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្រ្តនិងវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Mahidol និងមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន ឥឡូវនេះកំពុងធ្វើតេស្តសាកល្បងវ៉ាក់សាំងការពារការកើតវីរុសកូរ៉ូណា លើសត្វបន្ទាប់ពីបញ្ចប់ការធ្វើតេស្តលើកដំបូងដោយផ្អែកលើមន្ទីរពិសោធន៍។
លោកវេជ្ជបណ្ឌិត Nakorn Premsri នាយកវិទ្យាស្ថានបានមានប្រសាសន៍នៅថ្ងៃនេះថា ប្រសិនបើការធ្វើតេស្តលើសត្វបង្ហាញលទ្ធផលគួរឱ្យជឿជាក់ដោយជំរុញបង្កើតបាននូវអង្គបដិប្រាណ នោះវានឹងត្រូវបានធ្វើតេស្តលើមនុស្សចំនួនបីដំណាក់កាលបន្តទៀត។ ដំណាក់កាលដំបូងនឹងត្រូវសាកល្បងលើមនុស្សចំនួន ៣០-៥០ ដើម្បីបញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំង។ ការធ្វើតេស្តដំណាក់កាលទី២ លើមនុស្សចំនួន ១០០ទៅ១៥០នាក់ ដើម្បីដឹងថាតើវ៉ាក់សាំងបានផលិតអង្គបដិប្រាណតាមដែលត្រូវការដែរឬទេ។ លោកវេជ្ជបណ្ឌិត Nakorn បានមានប្រសាសន៍ថា ដំណាក់កាលទី ៣ គឺត្រូវធ្វើតេស្តលើមនុស្សជាង ៥០០នាក់ដើម្បីកំណត់ប្រសិទ្ធភាពនៃវ៉ាក់សាំង។លោកបានបន្តថា ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានសាកល្បងវ៉ាក់សាំងរបស់ពួកគេរួចហើយទៅលើមនុស្សនៅដំណាក់កាលទី១ និងទី២។
រូបតំណាង
ដើម្បីទទួលបានជោគជ័យលើការបង្កើតវ៉ាក់សាំង លោកបានមានប្រសាសន៍ថា ដំបូងយើងនឹងរកវិធីសាស្រ្តផ្សេងៗដើម្បីស្វែងរកបច្ចេកវិទ្យាពីប្រទេសជឿនលឿនដទៃទៀត ក្រៅពីអភិវឌ្ឍវ៉ាក់សាំងផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះដែរលោកវេជ្ជបណ្ឌិត Sathaporn Phumi-amorn នៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រវេជ្ជសាស្ត្របានមានប្រសាសន៍ថា ការធ្វើតេស្តចំនួនពីរដំណាក់កាលត្រូវបានធ្វើឡើងលើសត្វនៅក្នុងមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យជូឡាឡុងកនហើយ រីឯការវាយតម្លៃគឺកំពុងដំណើរការដើម្បីកំណត់កម្រិតនៃការផលិតអង្គបដិប្រាណ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ធនាគារ ព្រីនស៍ ប្រារព្ធខួបលើកទី១០ ដោយមានការរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu
ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥
បើចង់រួចផុតពីភាពក្រីក្រ ត្រូវចាំពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំង៤នេះ
ទម្លាប់ទាំង ៦ ចំណុច ជួយឱ្យស្ត្រីមានភាពទាក់ទាញ មានមន្តស្នេហ៍កាន់តែខ្លាំង
យោបល់ទាំងអស់ (0)