TNAOT News

· 2020-04-20

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកប្រជាពលរដ្ឋកម្ពុជាឱ្យប្រុងប្រយ័ត្នជំងឺឆ្លងកូវីដ ១៩

#ជំងឺកូវីដ ១៩# #ក្រើនរំលឹក# #សង្គម# #សម្តេច ហ៊ុន សែន# #ប្រជាពលរដ្ឋ# #នយោបាយជាតិ#

10288

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានសួរសុខទុក្ខទៅកាន់បងប្អូនជនរួមជាតិ បើទោះបីជាពេលនេះប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកា​ន់ខេត្តមួយក្តី ក៏បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ។

សម្តេចតេជោ ក៏បានបន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបត្រូវចងចាំគ្រប់ពេលជំងឺកូវីដ ១៩ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលក្នុងពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត ដែលរហូតមកទល់នឹងពេលនេះ គ្មានថ្នាំលេប ឬ ចាក់ព្យាបាលនៅឡើយទេ។

សម្តេចតេជោ ក៏បានបន្ថែមទៀតថា សូមកុំឱ្យមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងឱ្យសោះដោយសារតែការធ្វេសប្រហែស និងមើលស្រាលជំងឺកូវីដ ១៩ ហើយត្រូវចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគនេះ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស