TNAOT News
· 2020-04-20
អ្នកឆ្លងកូវីដ១៩ថយចុះ អ៊ីរ៉ង់អនុញ្ញាតបើកទ្វារក្រុមហ៊ុនមួយចំនួនឡើងវិញ
#COVID-19# #ក្រុមហ៊ុន# #សេដ្ឋកិច្ច# #អ៊ីរ៉ង់# #សង្គម# #ព័ត៌មានសង្គម#
1246
អ៊ីរ៉ង់ គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែកូវីដ-១៩ នៅតំបន់មជ្ឈិមបូព៌ា តែមកដល់ពេលនេះ អ៊ីរ៉ង់មានអ្នកឆ្លងសរុបដល់ទៅជាង៨ម៉ឺននាក់ និងស្លាប់ជាង៥ពាន់នាក់។
នៅពេលនេះ រដ្ឋាភិបាលអ៊ីរ៉ង់ បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនធុនតូច និងមធ្យម បើកដំណើរការឡើងវិញ ក្រោយពេលចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះ ធ្លាក់ចុះខ្លាំង។ នេះជារឿងដ៏ប្រសើរបំផុត សម្រាប់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច។
ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា មានអ្នកឆ្លងថ្មីធ្លាក់ចុះ រហូតដល់ទៅ៥០ភាគរយ ហើយនេះជារឿងល្អបំផុត សម្រាប់ដំណើរការសេដ្ឋកិច្ច។ ក្រោយការប្រកាសបើកទ្វារ តាំងពីព្រឹក ថ្ងៃទី១៩ ខែមេសា រដ្ឋធានីតេអ៊ីរ៉ង់ ចាប់ផ្តើមមានមនុស្សកុះករឡើងវិញ បន្ទាប់ពី ហាង លក់ទំនិញផ្សេងៗ ចាប់ផ្តើមបើកទ្វារ ។
តាមការប្រកាសរបស់រដ្ឋាភិបាល បណ្តាហាងលក់ទំនិញ ក្រុមហ៊ុនតូច និងមធ្យម ចាប់ផ្តើមបើកទ្វារដំណើរការឡើងវិញ លើកលែងតែមជ្ឈមណ្ឌលផ្សារទំនើប រោងភាពយន្ត កន្លែងហាត់ប្រាណ...នៅបន្តបិទទ្វារដដែល។ រដ្ឋាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា ប្រសិនបើ អូសបន្លាយពេលវេលាថែមទៀត នឹងមានពលរដ្ឋយ៉ាងតិច៤លាននាក់ អត់ការងារធ្វើ ហើយវានាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំងថែមទៀតផង៕ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឪពុកម្តាយជាគំរូដ៏ល្អបំផុតសម្រាប់កូន បើឪពុកម្តាយស្លូតបូតនិងចិត្តល្អ កូនរបស់ពួកគេនឹងមានពរជ័យនាពេលអនាគត
ចាប់ពីសប្តាហ៍ក្រោយ ឆ្នាំទាំង៤ ត្រូវបានព្រះសម្មាសម្ពុទ្ធ បំភ្លឺផ្លូវ ដឹកនាំផ្លូវ ការងារ ស្នេហា ហិរញ្ញវត្ថុ នឹងរីកចម្រើនទៅមុខ
ចាប់តាំងពីកសាងឡើងមក តើប្រាសាទអង្គរវត្ត ផ្លាស់ប្តូរឈ្មោះ ប៉ុន្មានដងហើយ?
វិធីទាំង ៤ យ៉ាង ជួយឱ្យជីវិតបានសុខ ផុតទុក្ខ ជីវិតរស់នៅក៏គ្មានកង្វល់ សោកសៅ
យោបល់ទាំងអស់ (0)