TNAOT News
· 2020-04-20
កូរ៉េខាងជើងច្រានចោលព័ត៌មានថា ផ្ញើលិខិតជូនលោក ដូណាល់ ត្រាំ
#ដូណាល់ ត្រាំ# #ទំនាក់ទំនង# #សង្គម# #នយោបាយជាតិ# #សហរដ្ឋអាមេរិក# #គីម ជុងអ៊ុន#
1818
កូរ៉េខាងជើង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានបដិសេធថា លោកមិនបានផ្ញើលិខិតណាមួយទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកនោះឡើយ។ នេះបើតាមប្រភព KCNA ផ្សាយដោយដកស្រង់ពីខ្លឹមសារសង្ខេប នៃសន្និសីទកាសែតរបស់មន្ត្រីមួយរូបនៃក្រសួងការបរទេសកូរ៉េខាងជើង ។
ការបដិសេធអំពីការផ្ញើលិខិតនេះ នៅក្រោយពីលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ថ្មីៗបានទទួល «សំបុត្រដ៏ល្អ»មួយពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។
លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី១៨ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន ថា «យើងកំពុងតែល្អជាមួយកូរ៉េខាងជើង» ។ ដោយនិយាយអំពីការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបែបនោះ, ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងថា «លោក (ដូណាល់ ត្រាំ) អាចយោងទៅលើលិខិតឯកជន ដែលបានផ្លាស់ប្តូរគ្នា កាលពីអតីតកាល អីក៏យើងមិនដឹងច្បាស់»។ ប៉ុន្តែមិនមានលិខិតណាមួយ អំឡុងពេលថ្មីៗនេះរបស់មេដឹកនាំកូរ៉េខាងជើង ផ្ញើទៅកាន់ប្រធានាធិបតីអាមេរិកនោះឡើយ ។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកូរ៉េខាងជើង ត្រូវបានប្រភព KCNA ដកស្រង់ចុះផ្សាយថា ទំនាក់ទំនងរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង «មិនមែនជាបញ្ហាដែលត្រូវលើកយកមកសម្រាប់បង្វែរចំណាប់អារម្មណ៍នោះទេ ហើយវាក៏មិនគួរត្រូវបានប្រើប្រាស់ខុស ក្នុងគោលបំណងអាត្មានិយមនោះដែរ»។
មន្ត្រីមួយរូបនៃខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៩ ខែមេសា បានប្រាប់ក្រុមអ្នកកាសែតថា លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលិខិតមេដឹកនាំកូរ៉េខាងជើង ប្រាប់ដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អំឡុងពេលសន្ទនាគ្នា តាមទូរស័ព្ទ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។
លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ជូនលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងកាលពីខែមីនា ឆ្នាំ២០២០ ហើយកូរ៉េខាងជើង បានអះអាងថា នេះជាសញ្ញា ស្ដីអំពី «ទំនាក់ទំនងផ្ទាល់ខ្លួនពិសេស និងរឹងមាំមួយ» រវាងមេដឹកនាំទាំងពីរ បើទោះជាមានការប្រឈមថ្មីៗនេះក៏ដោយ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហុងស៊ុយជីវិត! ជីវិតល្អ ឬក៏អត់ គឺអាស្រ័យលើវិធីដោះស្រាយបញ្ហារបស់អ្នក ថាតើអ្នកនឹងចាត់ចែងបញ្ហា ជាមួយនឹងដំណោះស្រាយដោយរបៀបណា
ក្រុមហ៊ុនផលិតឱសថជប៉ុន ព្យាយាមកំណត់អត្តសញ្ញាណ សារធាតុដែលមិនមានក្នុងផែនការ
អាយុកាន់តែច្រើន វ័យកាន់តែជ្រេ រឿងសំខាន់ ៣ យ៉ាង ត្រូវចងចាំឱ្យច្បាស់ ហាមភ្លេចឱ្យសោះ
អាការៈអ្វីខ្លះ ដែលជាមូល ហេតុបង្កឲ្យ ឆ្អល់ពោះ
យោបល់ទាំងអស់ (0)