TNAOT News

· 2020-04-20

អាល្លឺម៉ង់គ្រប់គ្រងបានស្ថានភាពឆ្លងរាលដាលកូវីដ ហាងលក់ទំនិញនានាដំណើរការឡើងវិញ

#COVID-19# #សេដ្ឋកិច្ច# #អាល្លឺម៉ង់# #សង្គម# #ព័ត៌មានសង្គម#

924

រដ្ឋាភិបាលអាល្លឺម៉ង់ បញ្ជាក់ថា ខ្លួនបានគ្រប់គ្រងស្ថានភាព​ឆ្លងរាលដាល នៃវីរុស​កូវីដ​១៩​ ហើយ​អនុញ្ញាតឲ្យក្រុមហ៊ុន ហាងលក់ទំនិញ កន្លែងលក់រថយន្ត ...បើកទ្វារ​ធ្វើអាជីវកម្ម ឡើងវិញ នៅថ្ងៃទី​២០​ ខែមេសានេះ។

បើទោះជាយ៉ាងណាក្តី ការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយប្រុងប្រយ័ត្នបំផុត​ ។ អាល្លឺម៉ង់បានបិទប្រទេស រយៈពេល​១ខែ​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោក​ Jens Spahn ​បានបញ្ជាក់ថា «ស្ថានភាព នៃជំងឺកូវីដ១៩ គ្រប់គ្រងបានល្អពីមួយថ្ងៃទៅមួយថ្ងៃ»។

អាល្លឺម៉ង់ ជាប្រទេសដែលមានអ្នកឆ្លងលំដាប់ទី​៥ នៅលើពិភពលោក គឺមានដល់ជាង​១៤៣ពាន់នាក់ និងឈរលំដាប់ទី​៨ នៃចំនួនអ្នកស្លាប់ច្រើន គឺមាន​ជាង​៤៥០០នាក់។ អាល្លឺម៉ង់ មានវិស័យសេដ្ឋកិច្ច លំដាប់ទី៤លើពិភពលោក ពេលនេះបានដើរតួនាទីយ៉ាងសំខាន់ នៅអឺរ៉ុបក្នុងសង្គ្រាមប្រឆាំងកូវីដ១៩។

អាល្លឺម៉ង់មានវិស័យសុខាភិបាលល្អបំផុត ក្នុងតំបន់អឺរ៉ុប​ដោយសារតែប្រទេសនេះ​បានផ្តោត​ការយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាពសាធារណៈ។ នៅទូទាំងប្រទេសអាល្លឺម៉ង់ មានមន្ទីរពេទ្យដល់ទៅ ​១៩០០កន្លែង និងមានគ្រែថែទាំជិត ៤ ម៉ឺនគ្រែ អាចទទួល​អ្នកជំងឺ​បាន​ជាច្រើនក្នុងពេលតែមួយ។ លើសពីនេះទៅទៀតអាល្លឺម៉ង់ បានធ្វើតេស្តរកកូវីដ១៩ដល់ទៅ​១២០ពាន់នាក់ក្នុង១ថ្ងៃ ។

អធិការបតីអាល្លឺម៉ង់ លោកស្រី  Angela Merkel ​បានបញ្ជាក់​ថា រដ្ឋាភិបាលនឹងតាមដានរាល់​សកម្មភាព ហើយនិងវាយតម្លៃឡើងវិញ នៅថ្ងៃទី​៣០ ខែមេសា​ ពីស្ថានភាពកូវីដ១៩ ក៏ដូចជា សេដ្ឋកិច្ចជាតិ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)