
TNAOT News
· 2020-04-20
តារារ៉េបអាមេរិក បរិច្ចាគឡាន Rolls-Royce ដើម្បីជួយប្រយុទ្ធប្រឆាំងកូវីដ១៩
#COVID-19# #Meek Mill# #កម្សាន្ត# #តារាអន្តរជាតិ# #តារារ៉េប# #Challenge#
6350
តារារ៉េបអាមេរិក Meek Mill បានធ្វើការបរិច្ចាគរថយន្ត Rolls-Royce Phantom ស៊េរីឆ្នាំ ២០១៨ របស់ខ្លួន ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក ខណៈពេលនេះកំពុងតែរាតត្បាតខ្លាំងមែនទែន។
បើតាមវីដេអូដែលបង្ហោះលើ Instagram តារារ៉េបរូបនេះនិយាយថាខ្លួនសុខចិត្តបោះបង់រថយន្តជាទីស្រឡាញ់របស់ខ្លួន ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយក្នុងអំឡុងស្ថានភាពដ៏លំបាកមួយនេះ។ Mill និយាយបន្តទៀតថារូបគេក៏បានហៅតារាដទៃឲ្យចូលរួមជួយផងដែរ ដែលក្នុងនោះមានដូចជាអ្នកលេងបាល់ទះ LeBron James និង James Harden ដែលហៅឲ្យចូលរួម Challenge ឈ្មោះថា "All In Challenge”។
គួរឲ្យដឹងផងដែរ Challange នេះគឺជាការរៃអង្គាសថវិកាតាមប្រព័ន្ធឌីជីថលដ៏ធំមួយ ដែលមានគោលដៅរៃអង្គាសថវិការាប់សិនលានដុល្លារ ដើម្បីជួយដល់អ្នកដែលត្រូវការខ្លាំងក្នុងពេលដែលមានជំងឺផ្លូវដង្ហើមថ្មីនេះកើតឡើង។ ជាក់ស្ដែងដោយសារជំងឺកូវីដ១៩ បានធ្វើឲ្យមនុស្សប្រមាណ ២២លាននាក់នៅអាមេរិក បាត់បង់ការងារដែលបានក្លាយជាបញ្ហាធំមួយនៅអាមេរិក៕
ប្រភព៖ carscoops
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)