TNAOT News

· 2020-04-20

មហាក្សត្រថៃ រាជានុញ្ញាតលើថវិការាប់ពាន់លានដុល្លារ ស្ដារសេដ្ឋកិច្ចពីកូវីដ១៩

#ថវិកា# #COVID-19# #ថៃ# #អាជីវកម្ម# #ព្រះមហាក្សត្រ# #សង្គម# #ស្ដារសេដ្ឋកិច្ច#

2423

ព្រះមហាក្សត្រថៃ ទ្រង់រាជានុញ្ញាតច្បាប់ ដើម្បីអនុវត្ដលើវិធានការចំណាយ មានទឹកប្រាក់ រហូត​ដល់​១,៩ពាន់ពាន់លានបាត (1.9 trillion baht= 5 839 5021 522ដុល្លារអាមេរិក) សម្រាប់ ជួយ​កាត់​បន្ថយនូវផលប៉ះពាល់​លើសេដ្ឋកិច្ច​ ដោយសារកូវីដ១៩។

ការយល់ព្រមពីព្រះមហាក្សត្រ ត្រូវបានចុះផ្សាយ នៅលើព្រឹត្ដិបត្រ  Royal Gazette កាលពី​ថ្ងៃទី១៩ ខែមេសា។ គណ:រដ្ឋមន្រ្ដីថៃ កាលពីសប្ដាហ៍កន្លងទៅនេះ បានអនុម័តនូវវិធាន​ការចាំបាច់ ដើម្បីអនុញ្ញាតរដ្ឋាភិបាលខ្ចីលុយ រហូតដល់ទៅ១ពាន់ពាន់លានបាត  (1 trillion baht ) សម្រាប់ចំណាយលើវិស័យសុខាភិបាលសាធារណ: និងការបង្កើតការងារ។

ជាមួយគ្នានេះដែរ ធនាគាររបស់ប្រទេសថៃ ក៏មានថវិកាបម្រុង រហូតដល់ទៅ៥០០ពាន់លាន​បាត​ ដើម្បីអនុញ្ញាតឲ្យអាជីវកម្មធុនតូចខ្ចី ហើយ៤០០ពាន់លានបាតទៀត សម្រាប់ជាមូលនិធិ​ទ្រទ្រង់ដល់ទីផ្សារបំណុលពីអាជីវកម្ម។

ការរាតត្បាតដោយកូវីដ១៩នេះ បានធ្វើឲ្យវិស័យទេសចរណ៍ថៃ ខាតបង់ អស់​រហូត​ដល់​១,៣ពាន់ពាន់លានបាត (1.3 trillion baht = 39 954 488 410ដុល្លារអាមេរិក) និងបាត់បង់​ការងាររហូតដល់១០លាន។

បើគិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ចំនួន២៧៦៥នាក់ ក្នុងនោះជាសះស្បើយ១៩២៨នាក់ និងស្លាប់៤៧នាក់៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស