គេងក្នុងអង្រឹង ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

SokhaKrom 2020-04-20 17:10:15
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

សុខភាព៖ បើសិនអ្នកមានបញ្ហាក្នុងការគេង ឬងើបមកឈឺឆ្អឹងឈឺឆ្អែង អ្នកគួរតែប្តូរមកសម្រាកក្នុងអង្រឹងវិញម្ដងជាការប្រសើរ។ តាមការសិក្សា ការគេងក្នុងអង្រឹង បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជាជួយសម្រួលចរន្តឈាម និងសន្លាក់របស់លោកអ្នក និងជួយឱ្យអ្នកសម្រាកបានត្រឹមត្រូវផងដែរ។

១)ជួយឱ្យការគេងរបស់អ្នកកាន់តែប្រសើរ

ការគេងក្នុងអង្រឹង ធ្វើបានភាពងាយស្រួលក្នុងការរើបម្រាស់ខ្លួន និងល្អប្រសើរជាងការគេងលើគ្រែ។ ម្យ៉ាងវិញ គេងលើអង្រឹង អាចរារាំងអ្នកមិនឱ្យគេងផ្អៀង ឬផ្កាប់មុខ ដែលអាចបង្កឱ្យឈឺខ្នង ហើយរក្សាកម្ពស់ក្បាលរបស់អ្នក ឱ្យនៅខ្ពស់ជាងដងខ្លួន ជួយឱ្យដំណេករបស់យើងបានស្កប់ស្កល់។

២)គេងលក់លឿនជាងធម្មតា

ដោយសារតែការគេងក្នុងអង្រឹង ធ្វើឱ្យកាយវិការរបស់យើង មានភាពងាយស្រួល ទើបធ្វើឱ្យអ្នកឆាប់គេងលក់ជាងធម្មតា។ ក្នុងនោះ វាក៏អាចមកពីចលនាយោលអង្រឹងទៅវិញទៅមក សម្រួលដល់អារម្មណ៍របស់អ្នកស្ងប់ និងឆាប់លង់លក់។

៣)គេងបានស្ងប់

ការគេងលើអង្រឹង មិនត្រឹមតែជួយឱ្យលោកអ្នកគេងលក់លឿនជាងមុននោះទេ តែក៏អាចឱ្យយើងគេងបានស្ងប់ជាងមុនផងដែរ។ ជាធម្មតា យើងបានប្រើពេលច្រើនក្នុងការសង្ងំឱ្យលក់ តែនៅតែមិនអាចទទួលបានដូចបំណង ព្រោះតែកត្តានៃការគិតច្រើន ហត់នឿយ និងកត្តាទីកន្លែងជាដើម។

៤)គេងដោយគ្មានសម្ពាធ

ការគេងក្នុងអង្រឹង ជួយឱ្យរាងកាយយើងមានភាពស្មើរគ្នាគ្រប់ផ្នែក ជាជាងគេងនៅលើគ្រែ ព្រោះនៅផ្នែកខ្លះ នឹងទទួលរងសម្ពាធពីផ្ទៃរឹងនៃគ្រែ ដែលបង្កឱ្យមានការឈឺឆ្អឹង ឬខ្លួនប្រាណ។

៥)ការយោលអង្រឹងជួយដល់ខួរក្បាលរបស់អ្នក

ការយោលអង្រឹងប្រៀបដូចជាការបំពេរឱ្យគេងលក់។ ដូច្នេះហើយ ទើបបានជាក្មេងៗ តែងតែគេងលក់នៅពេលដែលម្ដាយដាក់យោលក្នុងអង្រឹង។ ម្យ៉ាងវិញ ការយោលអង្រឹង អាចជួយឱ្យអ្នកមានរម្មណ៍ប្រសើរជាងមុន បើសិនជាអ្នកកមិនបានគេងគ្រប់គ្រាន់។

៦)ជួយដោះស្រាយបញ្ហាគេងមិនលក់

មានមនុស្សជាច្រើន បានជួបការលំបាកក្នុងការគេង ដែលបណ្ដាលឱ្យប៉ះពាល់ដល់រាងកាយនិងផ្លូវចិត្តផងដែរ។ ការសិក្សារមួយបានបញ្ជាក់ថា ការគេងក្នុងអង្រឹង ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺគេងមិនលក់ផងដែរ។ បើសិនជាអ្នកមិនបានគេងស្កប់ស្កល់ ឧស្សាហ៍ភ្ញាក់ពេលយប់ជ្រៅ សាកប្ដូរមកគេងអង្រឹងបាន។

ទោះបីជាការគេងលើអង្រឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខភាពក៏ដោយ ប៉ុន្តែអ្នកជំនាញមិនលើកទឹកចិត្តឱ្យធ្វើការផ្លាស់ប្ដូរការគេងលើគ្រែនោះទេ។ ការគេងលើអង្រឹង អាចផ្តល់ឱ្យអ្នកនូវជម្រើស នៃការគេងបន្ថែមតែប៉ុណ្ណោះ ជាពិសេសនៅពេលអ្នកគេងមិនលក់ ឬមានបញ្ហាគេងរ៉ាំរ៉ៃ ឬបញ្ហាឈឺខ្នងជាដើម៕

កែសម្រួលដោយ៖ សុខក្រម៌_SokhaKrom

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប