PhangVengAn

· 2020-04-20

មនុស្សប្រុសគួរដឹង៖ មហារីក៤ប្រភេទដែលច្រើនកើតមានលើភេទប្រុស

#មហារីក# #វេជ្ជសាស្រ្ត# #ការជក់បារី# #សុខភាព# #ជំងឺ#

7837

បើទោះជាវិទ្យាសាស្រ្តពេទ្យមានការរីកចម្រើនខ្លាំង តែ ជំងឺមហារីក នៅតែជាកង្វល់ធំក្នុងវេជ្ជសាស្រ្ត ក្នុងការធ្វើរោគវិនិច្ឆ័យទាន់ពេល និងព្យាបាលត្រឹមត្រូវ។ ដូច្នេះការយល់ដឹងពី មូលហេតុនិងវិធីការពារគឺមានសារសំខាន់ខ្លាំង។ ខាងក្រោមនេះជាមហារីកទាំង៤ប្រភេទដែលកើតញឹកញាប់លើមនុស្សប្រុស៖

មហារីកសួត

ការជក់បារីគឺជាកត្តាសំខាន់បំផុតដែលបង្កអោយកើតជំងឺមហារីកសួត លើមនុស្សប្រុសវ័យ 55-74។ មូលហេតុផ្សេងទៀតក្រៅពីជក់បារី គឺជាការរងផ្ទាល់នៅជាតិវិទ្យុសកម្មផ្សេងៗ និងផ្សែងពុល។ 

មហារីកពោះវៀនធំ

កត្តាធាត់ ជក់បារី និងការបរិភោគអាហារមិនល្អដូចជាសាច់ក្រហមច្រើនពេក និងស្រា អាចជះផលប៉ះពាល់ដល់កោសិកាពោះវៀន។ CDC ស្នើអោយមានការស្វែងរក (screening) ជំងឺនេះ លើមនុស្សប្រុសវ័យ៥០ឆ្នាំឡើង ហើយនិងកាន់តែលើកទឹកចិត្ត ប្រសិនបើបុគ្គលណាមានប្រវត្តិគ្រួសារ ធ្លាប់មានមហារីក ដុំសាច់ស្លូតលើពោះវៀន រឺរលាកពោះវៀនរាំរ៉ៃ ។

មហារីកប្លោកនោម

បារី នៅតែជាកត្តាលេខ១ ក្នុងការបង្កអោយមានកោសិកាមហារីកលើប្លោកនោម។ បើអ្នកជាមនុស្សប្រុសវ័យកណ្តាល ហើយជក់បារីជាប្រចាំ ហើយមានការនោមឈាមគួរតែទៅពិគ្រោះរកជំងឺនេះជាបន្ទាន់។  

មហារីកស្បែក (melanoma)

បើអ្នកមានប្រជ្រុយច្រើន ហើយធំៗគួរតែឧស្សាហ៍ទៅពិគ្រោះជាមួយពេទ្យស្បែក។ ការលាប sunscreen ការពាររស្មីព្រះអាទិត្យអាចចូលរួមការពារបុរសពីមហារីកប្រភេទនេះបាន។

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស