TNAOT News

· 2020-04-20

សិង្ហបុរីមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅតំបន់អាស៊ាន

#COVID-19# #អ្នកឆ្លង# #សង្គម# #​សិង្ហបុរី# #ព័ត៌មានសង្គម# #អាស៊ាន# #ឥណ្ឌូនេស៊ី#

3486

 បើគិតមកដល់វេលារសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បណ្ដាប្រទេស​ទាំង១០ នៅក្នុង​តំបន់អាស៊ាន មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ២៨ ២៣៤នាក់ ក្នុងនោះស្លាប់​១១៤៤​នាក់ និងជាសះស្បើយ ៧៥៨៤នាក់ ហើយប្រទេសសិង្ហបុរី មានអ្នកឆ្លង​ច្រើន​ជាងគេ នៅក្នុង​តំបន់នេះ តែឥណ្ឌូនេស៊ី មានអ្នក​ស្លាប់​ច្រើនជាងគេបំផុត។

យោងតាមវើលដូម៉ែទ័រ បានផ្សាយថា បើគិតត្រឹមវេលាខាងលើនេះ ប្រទេសសិង្ហបុរី មានអ្នក​ឆ្លង​កើនឡើង ៦ ៥៨៨នាក់ ក្នុងនោះស្លាប់១១នាក់ និងជាសះស្បើយ៧៦៨នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លង​វីរុសកូវីដ១៩ ចំនួន ៦៥៧៥នាក់ ក្នុងនោះស្លាប់៥៨២នាក់ និង​ជាសះស្បើយ ចំនួន​៦៨៦នាក់។ ប្រទេសហ្វីលីពីន មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៦២៥៩នាក់ ក្នុងនោះស្លាប់​៤០៩​នាក់ និងជាសះស្បើយ ៥៧២នាក់។

ដោយឡែកប្រទេសម៉ាឡេស៊ី កាលពីមុនមានអ្នកឆ្លងច្រើនជាងគេ នៅក្នុង​តំបន់​អាស៊ាននេះ តែឥឡូវបានធ្លាក់មកចំណាត់ថ្នាក់លេខ៤ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លង ចំនួន​៥៣៨៩នាក់ ក្នុងនោះស្លាប់៨៩នាក់ និងជាសះស្បើយ៣១៩៧នាក់។

ថៃមានអ្នកឆ្លង ២៧៦៥នាក់ ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ​១៩២៨នាក់។ វៀត​ណាម មានអ្នកឆ្លង ២៦៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន២០២នាក់។ ប្រទេស​ប៊្រុយណេ មានអ្នកឆ្លង ១៣៦​នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ១១៥នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ១០៧នាក់។ មីយ៉ាន់ម៉ា មានអ្នក​ឆ្លងកើនឡើងដល់១១១នាក់ ក្នុងនោះស្លាប់៥នាក់ និងជាសះស្បើយ៧នាក់។ ឡាវ មានអ្នក​ឆ្លង ១៩នាក់ ក្នុងនោះជាសះស្បើយ២នាក់៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស