- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property Knongsrok ច្បាប់រក្សាការសម្ងាត់Copyright © 2020
អ្នកធ្វើអាជីវកម្មលើដំរីបម្រើសេវាទេសចរណ៍ សុំឲ្យរដ្ឋាភិបាលថៃជួយ
ក្រោយពេលវីរុសឆ្លងរាតត្បាតយ៉ាងខ្លាំង រហូតដល់រដ្ឋាភិបាលថៃ ប្រកាសបិទប្រទេសនោះមក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ជាពិសេស វិស័យទេសចរណ៍ ហើយអ្នករកស៊ីអាជីវកម្មលើដំរីដឹកភ្ញៀវ ក៏រកចំណូលលែងបាន ទើបអំពាវនាវឲ្យរដ្ឋាភិបាលជួយ។
តំណាងប្រតិបត្ដិករ នៃដំរីបម្រើសេវាទេសចរណ៍ នៅទូទាំងប្រទេសថៃ បានស្នើសុំដល់រដ្ឋាភិបាល អំពីការបិទអាជីវកម្មរបស់ពួកគេ ព្រោះវាធ្វើឲ្យរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដោយសារការរាតត្បាត នៃវីរុសកូរ៉ូណា។
លោក Itthiphan Khaolamai លេខាធិការ នៃមូលនិធិ Phra Kochaban ជាតំណាង នៃប្រតិបត្ដិ
ករ នៅទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែមេសា បានដាក់លិខិតស្នើទៅកាន់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ។ នៅក្នុងលិខិតនោះ បានសរសេរថា ការបិទអាជីវកម្មរបស់ប្រតិបត្ដិករ តាមបញ្ជារដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពួកគេ រួមជាមួយនឹងការផ្អាករាល់សកម្មភាពទាំងអស់ ទាក់ទងនឹងវិស័យទេសចរណ៍។ រីឯការចំណាយទៅលើដំរីដែលបានចុះក្នុងបញ្ជី សម្រាប់បម្រើលើវិស័យទេសចរណ៍ គឺដំរី១ក្បាល ត្រូវចំណាយ ១ម៉ឺនបាត (ជាង៣០០ដុល្លារអាមេរិក) ក្នុងមួយខែ។
ក្រុមប្រតិបត្ដិករធ្វើអាជីវកម្មលើដំរីសម្រាប់ដឹកភ្ញៀវទេសចរនោះ ក៏បានត្អូញត្អែរថា ការមិនបានដំណើរការអាជីវកម្មបែបនេះ ពួកគេនឹងត្រូវខ្ចីប្រាក់ នាំឲ្យការជំពាក់បំណុល។ ជាមួយគ្នានេះដែរ ប្រតិបត្ដិការទាំងនោះទាមទារឲ្យមានការព្យួរនូវបំណុល និងការប្រាក់ រហូតដល់ ពេលស្ថានការណ៍វិលមករកភាពល្អប្រសើរវិញ។
ជារៀងរាល់ឆ្នាំ ប្រទេសថៃ បានស្រូបយកប្រាក់ចំណូលពីវិស័យទេសចរណ៍ រាប់ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែចាប់តាំងពីការផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះមក រដ្ឋាភិបាលក៏បានបិទប្រទេស ទើបធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍របស់ប្រទេសថៃ។ អ្នកធ្វើអាជីវកម្មលើវិស័យនេះ ក៏បានរងផលប៉ះពាល់យ៉ាងខ្លាំង ហើយក្រុមហ៊ុនខ្លះក៏បានបញ្ឈប់ហ្មដំរីពីការងារផងដែរ។ ប៉ុន្ដែនៅពេលមិនមានភ្ញៀវទេសចរ សូម្បីដំរីដែលបម្រើសេវាកម្មដឹកភ្ញៀវ ក៏ប្រឈមមុខនឹងការអត់ចំណីស៊ីថែមទៀតផង៕ ប្រែសម្រួលដោយ Nuon
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។
ការណែនាំពិសេស
រមណីយដ្ឋានទឹកធ្លាក់តាដា
Jinghab Vlogger 12353 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីអាហារ ១០ មុខដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ (១)
SR Cambodia 5042 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីប្រលោមលោក: វិញ្ញាណចៅមហាផ្សារភ្ជាប់ស្នេហ៍ ភាគ៦០
ប្រជុំអត្ថបទកម្សាន្ដ 1435 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីរបៀប Post Video នៅក្នុង TNAOT APP
ស្រីលក្ខ ធីតា 5978 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប