ក្រុមមន្រ្តីជំនាញរកឃើញកម្មករ-កម្មការិនី ២នាក់មានរោគសញ្ញានៃជំងឺកូវីដ ១៩

TNAOT 2020-04-20 20:34:24
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទនេះ មានក្រុមមន្រ្តីជំនាញសុខាភិបាលបានចាប់ផ្តើមត្រួតពិនិត្យសុខភាពកម្មករ-កម្មការិនីដែលបានទៅលេងបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតរបស់ខ្លួន។ ក្នុងចំណោមកម្មករ-កម្មការិនីប្រមាណ ៣០០នាក់ដែលបានពិនិត្យសុខភាពនៅថ្ងៃនេះ ក្រុមមន្រ្តីជំនាញសុខាភិបាលបានរកឃើញថា មានកម្មករ ២នាក់ចេញរោគសញ្ញានៃជំងឺកូវីដ ១៩ ។ 


គួរបញ្ជាក់ផងដែរពីលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានអះអាងប្រាប់ក្រុមសារព័ត៍មានថា គិតមកត្រឹមថ្ងៃចន្ទ ទី ២០ ខែមេសា ឆ្នាំ២០២០នេះ មានកម្មករ ២នាក់ត្រូវបានរកឃើញថា មានរោគសញ្ញានៃជំងឺកូវីដ-១៩ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយសំណាករបស់ពួកគាត់ត្រូវបានយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ហើយលោកក៏បានបន្ថែមទៀតថា ក្រៅពីកម្មករដែលមានរោគសញ្ញានេះ កម្មករ-កម្មការិនីដទៃទៀតគឺត្រូវដាក់ឱ្យដាច់ដោយឡែកពីគេរយៈពេល១៤ ថ្ងៃសិនដើម្បីបន្តតាមដានសុខភាព មុនអនុញ្ញាតឱ្យពួកគាត់ចូលបម្រើការងារតាមធម្មតាវិញ។ 

សព្វថ្ងៃនេះនៅទីក្រុងភ្នំពេញរបស់យើងមានការកំណត់យ៉ាងត្រឹមត្រូវពីក្រសួងការងារ និង អាជ្ញាធរពាក់ព័ន្ធដោយបានរៀបចំនូវមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង គឺនៅសួនឧស្សាហកម្មវឌ្ឍនៈ១, សួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, សាលាបឋមសិក្សាភូមិឫស្សី និងនៅវិទ្យាល័យឫស្សីកែវ។ លោកក៏បានបន្តទៀតថាមណ្ឌលចត្តាឡីស័កទាំងនេះត្រូវបានបែងចែកជា ២កម្រិត គឺមណ្ឌលចត្តាឡីស័កកម្រិត១ និងមណ្ឌលចត្តាឡីស័កកម្រិត២។ លោកពន្យល់ថា មណ្ឌលចត្តាឡីស័កកម្រិត១ គឺសម្រាប់កម្មករ-កម្មការិនីដែលត្រូវការដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងផ្ទះ ឬបន្ទប់ជួលផ្ទាល់ខ្លួន ប៉ុន្តែម្ចាស់បន្ទប់ជួលមិនហ៊ានឱ្យនៅក្នុងបន្ទប់ជួលរបស់គេឡើយ ដូច្នេះពួកគេអាចមកស្នាក់នៅដាច់ដោយឡែកនៅមណ្ឌលនេះបាន។

ចំណែកមណ្ឌលចត្តាឡីស័កកម្រិត២ វិញគឺមានតែនៅអគារនៃវិទ្យាល័យជម្ពូរវ័ន្តដែលសម្រាប់ដាក់បុគ្គលដែលត្រូវបានគេយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ប្រសិនបើត្រួតពិនិត្យឃើញវិជ្ជមាន នឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី។ បើតាមលោកបញ្ជាក់គឺ មណ្ឌលចត្តាឡីស័កកម្រិត២ គឺក្នុងមួយបន្ទប់ស្នាក់នៅបានតែម្នាក់ប៉ុណ្ណោះ ខណៈអគារចត្តាឡីស័កកម្រិត១ អាចស្នាក់នៅបានលើសពីម្នាក់ និងអាចផ្ទុកមនុស្សបានសរុបដល់ ២ ៥០០នាក់ថែមទៀតផង។ 

ចំពោះការដាក់ពួកគាត់ឲ្យស្នាក់នៅដាច់ដោយឡែកនៅតាមមណ្ឌលនីមួយៗនេះគឺកម្មករ-កម្មការិនី ទាំងអស់គ្នាសម្រេចចិត្តស្នាក់នៅដាច់ដោយឡែក នៅបន្ទប់ជួល ឬនៅផ្ទះរបស់ពួកគេផ្ទាល់តែម្តង ហើយពួកគេសន្យានឹងអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ៕

ដោយ៖ Seyha

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • កម្រិត​កម្មវិធី​អប់រំ​ទាំង​ប្រាំមួយ នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​ប្លា​តុង

    ថ្មីៗ-ThmeyThmey 21262 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កម្រិត​កម្មវិធី​អប់រំ​ទាំង​ប្រាំមួយ នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​ប្លា​តុង

    ថ្មីៗ-ThmeyThmey 21262 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កម្រិត​កម្មវិធី​អប់រំ​ទាំង​ប្រាំមួយ នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​ប្លា​តុង

    ថ្មីៗ-ThmeyThmey 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មនុស្សស្រីស្អាត និងបុរសសង្ហា មានប្រាជ្ញាខ្ពស់

    Lookingtoday 18351 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មនុស្សស្រីស្អាត និងបុរសសង្ហា មានប្រាជ្ញាខ្ពស់

    Lookingtoday 18351 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មនុស្សស្រីស្អាត និងបុរសសង្ហា មានប្រាជ្ញាខ្ពស់

    Lookingtoday 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មើលរូបទាំងនេះភ្លាម ហាក់ដូច យើងបានវិលទៅអតីតកាល ក្រុងបាត់ដំបងក្នុងសម័យបារាំង

    Wow Cambodian 25010 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មើលរូបទាំងនេះភ្លាម ហាក់ដូច យើងបានវិលទៅអតីតកាល ក្រុងបាត់ដំបងក្នុងសម័យបារាំង

    Wow Cambodian 25010 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មើលរូបទាំងនេះភ្លាម ហាក់ដូច យើងបានវិលទៅអតីតកាល ក្រុងបាត់ដំបងក្នុងសម័យបារាំង

    Wow Cambodian 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • តើអ្វីដែលជាកត្តាធ្វើឲ្យការសិក្សាអនឡាញទទួលបានជោគជ័យ?

    Project Inspire 23304 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តើអ្វីដែលជាកត្តាធ្វើឲ្យការសិក្សាអនឡាញទទួលបានជោគជ័យ?

    Project Inspire 23304 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តើអ្វីដែលជាកត្តាធ្វើឲ្យការសិក្សាអនឡាញទទួលបានជោគជ័យ?

    Project Inspire 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប