អង្គការសុខភាពពិភពលោកប្រកាសថា មិនបានលាក់បាំងអាមេរិក ពាក់ព័ន្ធកូវីដ១៩ឡើយ

TNAOT News 2020-04-21 08:17:32
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា អង្គការនេះមិនបាន​លាក់បាំងអ្វី​នោះ​ឡើយ ហើយរាល់សកម្មភាព គឺមានអ្នកឯកទេសអាមេរិក ធ្វើការជាមួយ WHO ​តាំង​ពីដើម​មក។ ការលើកឡើងខាងលើរបស់ WHO ​ក្រោយពេលអាមេរិក​ចោទប្រកាន់​អង្គការនេះ​ម្តង​ហើយ​ម្តងទៀតថា បានសមគំនិតជាមួយចិន លាក់បាំងព័ត៌មាន​។

ក្រៅពីនេះ អាមេរិកក៏បានចោទប្រកាន់ថា វីរុសកូវីដ​១៩បានលេចចេញពីមន្ទីរពិសោធន៍​​របស់ចិន​។ ផ្ទុយពីការលើកឡើងខាងលើនេះ ចិន កាលពីថ្ងៃទី​២០ ខែមេសា​បានអំពាវនាវ​ដល់អាមេរិក ឲ្យបញ្ឈប់ទម្លាក់កំហុស ពីការផ្ទុះឡើង នៃវីរុសកូវីដ១៩ នេះមកលើខ្លួន ហើយចិនក៏ជាជនរងគ្រោះផងដែរ​។

ដោយឡែក ប្រធាន​វិទ្យាស្ថានស្រាវជ្រាវ P4 បានច្រានចោលការចោទប្រកាន់ថា វីរុស SARS-CoV-2 (កូវីដ១៩) មានប្រភពចេញពីវិទ្យាស្ថាននេះផងដែរ។

បណ្តាញទូរទស្សន៍ចិន CGTN កាលពីថ្ងៃទី​២០ ខែមេសា បានដកស្រង់សម្តីប្រធានគ្រប់គ្រង វិទ្យាស្ថានស្រាវជ្រាវ ​P4 ​ដោយបានបញ្ជាក់ថា វីរុសកូវីដ១៩ មិនមែនមានប្រភពចេញពី​ទីនេះឡើយ។ ប្រធាន P4 បានបញ្ជាក់ទៀតថា វិទ្យាស្ថានស្រាវជ្រាវវីរុសវូហាន មានការ​គ្រប់គ្រង​យ៉ាងតឹងតែងបំផុត។ ​ដូច្នេះ​ការបែកធ្លាយលេចចេញវីរុសពីទីនេះ គឺជារឿងមិនអាចទៅរួចនោះឡើយ។

ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ អាមេរិកនៅតែ​មានការសង្ស័យថា វីរុសកូវីរដ​១៩​បានលេចចេញពីបន្ទប់ពិសោធន៍ នៅ ​P4 របស់ចិន។ ​ប៉ុន្តែមន្ត្រីចិនបានលើកឡើងថា ​អ្វីដែល គួរឲ្យព្រួយបារម្ភនោះ គឺមានមនុស្ស មានចេតនាមិនល្អ ទម្លាក់បញ្ហា និងបង្វែរការ​ចាប់អារម្មណ៍​អំពី​រឿងនេះ មកលើប្រទេសចិន​​ ទើបបង្កឲ្យមានបញ្ហានេះឡើង។

កន្លងមក សមាជិកព្រឹទ្ធសភាអាមេរិក លោក​ Tom Cotton ​បានលើកឡើងពីការសង្ស័យ តាំងពីពេលដំបូង ហើយត្រូវបានសារព័ត៌មានវ៉ាស៊ីនតោន យកមកចុះផ្សាយទៀតផង។

នៅក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី​២០ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន​ បានច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិក ថាវីរុសកូវីដ​១៩បានលេចចេញពីប្រទេស​ចិន គឺជារឿងមិនត្រឹមត្រូវ មិនមានភស្តុតាងណាមួយបញ្ជាក់ការពិតនោះឡើយ។ រដ្ឋាភិបាលចិន ក៏ដូចជា បណ្តាអង្គការធំៗ ​ដូចជា WHO ​អង្គការសហប្រជាជាតិ​ បានអំពាវនាវកុំយកបញ្ហាកូវីដ១៩ ទៅជារឿងនយោបាយ ទម្លាក់កំហុសដាក់គ្នា​។

ក្រុមអ្នកជំនាញ​បានលើកឡើងថា ការចោទប្រកាន់របស់អាមេរិក ក្នុងគោលដៅ បញ្ជូន​មនុស្ស​ទៅ​ស្រាវជ្រាវ នៅមន្ទីរពិសោធរបស់ចិនតែប៉ុណ្ណោះ ដោយអាមេរិកចង់ដឹងថា នៅខាងក្នុង​មានអ្វីខ្លះ។ ពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើ​ដល់ចិន អនុញ្ញាតឲ្យក្រុមអ្នកជំនាញអាមេរិក ចូលទៅកាន់មន្ទីរពិសោធន៍របស់ចិន ដើម្បីស្រាវជ្រាវ​៕ ប្រែ​សម្រួលដោយ៖ MEO

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • Kia EV9 Flexes រូបរាងរថយន្ត SUV អគ្គិសនីដ៏ទាក់ទាញ

    Naklork IT 1565 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Kia EV9 Flexes រូបរាងរថយន្ត SUV អគ្គិសនីដ៏ទាក់ទាញ

    Naklork IT 1565 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Kia EV9 Flexes រូបរាងរថយន្ត SUV អគ្គិសនីដ៏ទាក់ទាញ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការធ្វើបច្ចុប្បន្នភាពថ្មីជូនដំណឹងដល់អ្នកសាកល្បង FSD Beta របស់ក្រុមហ៊ុន Tesla

    Naklork IT 1683 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការធ្វើបច្ចុប្បន្នភាពថ្មីជូនដំណឹងដល់អ្នកសាកល្បង FSD Beta របស់ក្រុមហ៊ុន Tesla

    Naklork IT 1683 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការធ្វើបច្ចុប្បន្នភាពថ្មីជូនដំណឹងដល់អ្នកសាកល្បង FSD Beta របស់ក្រុមហ៊ុន Tesla

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ខប់ណាស់! ខប់ណាស់! កន្លែងកំសាន្តសាមញ្ញបែបធម្មជាតិមួយនៅខេត្តកំពត មានបឹងហ្គាឡូនៅមាត់ទឹក អាចគេងពីរទៅបីនាក់ មានម្ហូបអាហាឆ្ញាញ ទោះមិនបានគេងក៏អាចទៅញាំអាហារបាន

    skill of life 10324 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ខប់ណាស់! ខប់ណាស់! កន្លែងកំសាន្តសាមញ្ញបែបធម្មជាតិមួយនៅខេត្តកំពត មានបឹងហ្គាឡូនៅមាត់ទឹក អាចគេងពីរទៅបីនាក់ មានម្ហូបអាហាឆ្ញាញ ទោះមិនបានគេងក៏អាចទៅញាំអាហារបាន

    skill of life 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • លោកនេះមិនមានអ្នកណាម្នាក់ ដែលពូកែលាក់ទុក្ខព្រួយ លាក់ការបារម្ភដូចជាលោកម្តាយរបស់យើងឡើយ

    ស៊ន​ សារ៉ុង 1684 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោកនេះមិនមានអ្នកណាម្នាក់ ដែលពូកែលាក់ទុក្ខព្រួយ លាក់ការបារម្ភដូចជាលោកម្តាយរបស់យើងឡើយ

    ស៊ន​ សារ៉ុង 1684 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោកនេះមិនមានអ្នកណាម្នាក់ ដែលពូកែលាក់ទុក្ខព្រួយ លាក់ការបារម្ភដូចជាលោកម្តាយរបស់យើងឡើយ

    ស៊ន​ សារ៉ុង 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប