TNAOT News
· 2020-04-21
ចាប់ពីស្អែកទៅ កម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាប់ជាប្រចាំ បូករួមជាមួយខ្យល់កន្ត្រាក់
#គ្រោះធម្មជាតិ# #សង្គម# #ស្ថានភាព# #ភ្លៀងធ្លាក់# #ឧតុនិយម#
5345
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ តំបន់មួយចំនួននៃព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាលំដាប់ ដែលអាចបង្កឱ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
បើយោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ បានសង្កេតឃើញថា ជ្រលងសម្ពាធទាប អូសបន្លាយលើកម្ពុជាជាមួយនិងខ្យល់បក់សមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះធ្វើឱ្យចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមេសា នឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងក្របខណ្ឌលើផ្ទៃប្រទេស ខណៈអាកាសធាតុក្ដៅនឹងអាចចុះថមថយមួយកម្រិត ស្ថិតក្នុងចន្លោះ ២៥ ទៅ ៣៥អង្សាសេ។
អាស្រ័យស្ថានភាពបែបនេះ ក្រសួងឧតុនិយមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ព្រោះរដូវវស្សាជិតឈានមកដល់ហើយ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សមានប្រាជ្ញាមិនព្យាយាមបំភ្លេចទុក្ខឡើយ តែគេជ្រើសធ្វើរឿងបែបនេះជំនួសវិញ
អ្នកដែលមានប្រជ្រុយនៅកន្លែងទាំងនេះ អនាគតនឹងក្លាយជាអ្នកមាន ហើយមានវាសនាល្អ
អង្គការអឌ្ឍចន្ទក្រហមអាល់ហ្សេរី នឹងបញ្ជូនជំនួយមនុស្សធម៌ ១៦២តោន ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប
នគរបាលម៉ាឡេស៊ីស៊ើបអង្កេតទំនាក់ទំនង រវាងបុរសជាប់ឃុំខ្លួន និងក្រុមឧក្រិដ្ឋកម្មអ៊ីស្រាអែល
យោបល់ទាំងអស់ (0)