
TNAOT News
· 2020-04-21
៥ថ្ងៃបន្តបន្ទាប់គ្នា វៀតណាមមិនមានករណី COVID-19 ទេ
#Covid -19# #វីរុស# #សុខភាព# #ជំងឺ# #វៀតណាម#
9206
ប្រទេសវៀតណាមមិនមានករណីថ្មី កូវីដ១៩ នោះទេ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ធ្វើឲ្យប្រទេសនេះ ៥ថ្ងៃបន្តបន្ទាប់គ្នាមិនមានអ្នកឆ្លងថ្មី ។
នៅទូទាំងប្រទេស មានឆ្លងសរុប២៦៨នាក់ នៅទ្រឹងដដែលតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយក្នុងនោះ ២១៥ នាក់បានចាកចេញពីមន្ទីរពេទ្យ ។
អាជ្ញាធរវៀតណាមបានរិតបន្តឹងយុទ្ធនាការឃ្លាតឆ្ងាយពីសង្គមរបស់ប្រជាជនជាខ្លាំង ក្នុងនោះដូចជាទៅទីក្រុងហាណូយ, ហូវជីមិញ និងបណ្តាខេត្តដទៃផ្សេងទៀត ដើម្បីទប់ស្កាត់ការរាតត្បាតពីវីរុស ។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មានការរំពឹងថា វិធានការឃ្លាតឆ្ងាយសង្គមទាំងនោះអាចបន្ធូរបន្ថយខ្លះ ។
សូមបញ្ជាក់ថា ករណីកូវីដ១៩នៅវៀតណាម មិនមានបណ្តាលឲ្យស្លាប់អ្នកជំងឺណាម្នាក់ឡើយ ។
គួរលើកមកជម្រាបជូនផងដែរថា វីរុស COVID-19 បានឆ្លងរាតត្បាតនៅដែនដី និងប្រទេសជុំវិញពិភពលោកសរុប ២៣៥ ។ ឆ្លងលើមនុស្សសរុប ២ ៤៧២ ២៥៩ នាក់ ក្នុងនោះ បាត់បង់ជីវិត ១៦៩ ៩៨៦ នាក់ និង ៦៤៥ ៧៣៨ នាក់បានជាសះស្បើយ គិតមកត្រឹមថ្ងៃទី២១ ខែមេសា ។ វីរុសនេះ មិនទាន់មានថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំងបង្ការច្បាស់លាស់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)