TNAOT News

· 2020-04-21

Kihyun និង​ Bona ល្បី​ថា​មាន​ស្នេហា រហូតផលិតកម្ម Starship ចេញមុខបកស្រាយការពិត

#កម្សាន្ត# #តារាអន្តរជាតិ# #Kihyun# #Bona# #ស្នេហា#

810

បើតាមការចេញផ្សាយ​វិបសាយ​ព័ត៌មាន Sport Chosun ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី ២១ ខែមេសានេះ​ បាន​ឲ្យ​ដឹង​ថា​ Kihyun (ក្រុម MONSTA X) និង​ Bona (ក្រុម Cosmic Girls) មានទំនាក់ទំនង​ស្នេហាជាមួយគ្នា​ជាង​ ៥​ឆ្នាំ​មក​ហើយ។ តែយ៉ាង​ណាមិញព័ត៌មាននេះ​ត្រូវ​ផលិតកម្ម Starship ចេញ​មុខ​ច្រានចោលថា​មិនមែនជា​ការពិតឡើយ។

ប្រភពព័ត៌មាន​ខាងលើបាន​ផ្សាយ​ថា​ អ្នក​ទាំង ២​គឺជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​ តាំង​តែពីនៅ​ហាត់​មកម្ល៉េះ ហើយ​ក៏​បាន​ចាប់អារម្មណ៍គ្នា​ទៅ​វិញ​ទៅ​មកចាប់​តាំងពី​ជាង ៥ឆ្នាំមុនមក​។ គ្រាន់​តែផ្ទុះ​ព័ត៌មាន​ភ្លាម​ Starship ក៏​បាន​ចេញ​មុខ​បញ្ជាក់ថា៖

«សួស្ដី នេះគឺ ផលិតកម្ម​ Starship! Kihyun និង Bona គ្មានទំនាក់ទំនងជ្រាលជ្រៅក្រៅពី​ត្រឹម​ជា​រៀមច្បង និង​សិស្សប្អូន​ដែល​ស្ថិត​ក្រោមផលិតកម្មរួមគ្នាទេ។ យើង​បាន​ទទួល​ព័ត៌មាន​ ពីបណ្ដាញផ្សព្វផ្សាយថា​ពួកគេ​បាន​ទាក់ទង​គ្នា​ ៥ឆ្នាំ ហើយ​បាន​ទៅ​ដើរលេង​លម្ហែកាយជាមួយគ្នាកាលពីពេល​ថ្មីៗនេះទៀត ប៉ុន្តែ​ព័ត៌មាន​ទាំង​នោះ​សុទ្ធ​តែ​ជាពាក្យ​មិនពិត។»

ក្រោយព័ត៌មាន​នេះ​បាន​ផ្ទុះ បាន​ធ្វើឲ្យ​មានការ​ចាប់អារម្មណ៍ខ្លាំង​បំផុត​ រហូត​មាន​ការ​ចែក​ចាយ​តៗ តែ​យ៉ាង​ណា​ក៏សរុបមក គ្រប់យ៉ាង​គឺដូច​ផលិតកម្ម​បាន​បំភ្លឺខាងលើអ៊ីចឹង៕


ប្រភព៖ Allkpop   

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស