​ក្រុមហ៊ុន ហ្គោលឌិន ឡាយអិន ផ្តល់ម៉ាស់១០ម៉ឺន ថវិកា២០ម៉ឺន​ដុល្លារ ជូនអគ្គស្នងការដ្ឋានគរបាលជាតិ

TNAOT 2020-04-21 14:53:58
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ម៉ាស​សរុប​ ១០ម៉ឺន​បន្ទះ រួម​ជាមួយ​ថវិកា​ជំនួយ​សរុប ២០ម៉ឺនដុល្លារ​អាមេរិក ត្រូវបាន​ក្រុមហ៊ុន ក្រុមហ៊ុន កាស៊ីណូ ហ្គោលឌិន ឡាយអិន អេនធើធេនម៉ិន (Golden Lion Entertainment) យក​ទៅ​ប្រគល់​ជូន​អគ្គ​ស្នង​ការ​នគរបាល​ជាតិ ដើម្បីចែក​ចាយ​បន្ត​ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ប្រទេស ប្រើ​ប្រាស់​ការពារខ្លួ​ន ខណៈ​ថវិកា​ដើម្បី​ចូលរួមទប់​ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល។

ពិធី​ប្រគល់​ថវិកា និង​ម៉ាស់ ត្រូវគេ​ប្រារព្ធធ្វើឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ ទី២០ មេសា នៅឯ​អគ្គ​ស្នង​ការដ្ឋាននគរបាល​ជាតិ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី Yeung Regina Pui Han, លោក Lau Yau Chuen តំណាងលោក Ng Man Sun អគ្គនាយកក្រុមហ៊ុន កាស៊ីណូ ហ្គោលឌិន ឡាយអិន អេនធើធេនម៉ិន (Golden Lion Entertainment) រួមនឹង​អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជា​ការ​ឆ្លើយ​តប នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ទុកថា ជំនួយនៅ​ពេល​នេះ ជាកាយវិការមួយដ៏ល្អ ហើយ​តំណាងឲ្យនគរបាលកម្ពុជាទាំងអស់ លោកសូមថ្លែងអំណរគុណ សូមឲ្យក្រុមហ៊ុនដំណើរអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ទៀតថា មកទល់​ពេលនេះ នគរបាលជាតិកម្ពុជា មាន​ភារកិច្ច​ចម្បងការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរួមចំណែកជាមួយក្រសួងសុខាភិបាល ជាមួយសមត្ថកិច្ចពាក់ព័ន្ធការពារជំងឺរាតត្បាតកូវីដ ១៩ កុំឲ្យឆ្លងដល់ប្រជាពលរដ្ឋកម្ពុជា និងអ្នកប្រកបមុខរបរនៅកម្ពុជា។

លោកថា នេះជាការចូលរួមចំណែកធំ ព្រោះថាកងកម្លាំងនគរបាលជាតិកម្ពុជា មានឆន្ទៈ មានការប្រតិបត្តិតាមវិធានសុខាភិបាល ប៉ុន្ដែខ្វះលទ្ធភាព ខ្វះថវិកា សម្ភារ នាំ​ឲ្យ​ជំនួយ​នៅ​ពេល​នេះ​ ជាការបំពេញបន្ថែមមួយដ៏ល្អសម្រាប់កងកម្លាំងនគរបាល។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបន្ថែមទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹង​ជួយបង្កលក្ខណៈគ្រប់បែបយ៉ាងតាមផ្លូវច្បាប់ ដើម្បីក្រុមហ៊ុនដំណើរការអាជីវកម្មរបស់ខ្លួននៅ​កម្ពុជា​បាន​កាន់​តែ​រលូន៕ ដោយ៖ ត្នោត


សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • បើកសន្លឹកបៀរមួយ ដើម្បីដឹងថាតើអ្នកត្រូវផ្លាស់ប្តូរអ្វីដើម្បីឲ្យជីវិតល្អប្រសើរជាងនេះ?

    Knongsrok 4274 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    បើកសន្លឹកបៀរមួយ ដើម្បីដឹងថាតើអ្នកត្រូវផ្លាស់ប្តូរអ្វីដើម្បីឲ្យជីវិតល្អប្រសើរជាងនេះ?

    Knongsrok 4274 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    បើកសន្លឹកបៀរមួយ ដើម្បីដឹងថាតើអ្នកត្រូវផ្លាស់ប្តូរអ្វីដើម្បីឲ្យជីវិតល្អប្រសើរជាងនេះ?

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • តើអ្នកនៅចាំស្ទិកគ័រដ៏គួរឱ្យស្រលាញ់ទាំងនេះទេ? អេកូយុវទូតកម្ពុជា

    YOUNG ECO AMBASSADOR 4382 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តើអ្នកនៅចាំស្ទិកគ័រដ៏គួរឱ្យស្រលាញ់ទាំងនេះទេ? អេកូយុវទូតកម្ពុជា

    YOUNG ECO AMBASSADOR 4382 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តើអ្នកនៅចាំស្ទិកគ័រដ៏គួរឱ្យស្រលាញ់ទាំងនេះទេ? អេកូយុវទូតកម្ពុជា

    YOUNG ECO AMBASSADOR 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង (បព: ក្រសួងសុខាភិបាល)

    Naklork IT 6243 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង (បព: ក្រសួងសុខាភិបាល)

    Naklork IT 6243 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង (បព: ក្រសួងសុខាភិបាល)

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • នារី​​ហ៊ាន​ប្រាប់​​ត្រង់​​មិន​លាក់លៀម​ ប្រុសៗ​នឹង​​ស្រលាញ់​លើស​ដើម

    Neary Feed 4181 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នារី​​ហ៊ាន​ប្រាប់​​ត្រង់​​មិន​លាក់លៀម​ ប្រុសៗ​នឹង​​ស្រលាញ់​លើស​ដើម

    Neary Feed 4181 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នារី​​ហ៊ាន​ប្រាប់​​ត្រង់​​មិន​លាក់លៀម​ ប្រុសៗ​នឹង​​ស្រលាញ់​លើស​ដើម

    Neary Feed 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប