TNAOT News

· 2020-04-21

ទាហានថៃ១១នាក់ វាយអ្នកជាប់ឃុំឃាំង រហូតស្លាប់

#ថៃ# #ទាហាន# #ទារុណកម្ម# #អ្នកជាប់ឃុំឃាំង# #សង្គម# #ជនសង័្សយ# #ព័ត៌មានសង្គម#

612

យោងតាមបាងកកប៉ុស្ដិ៍  បានផ្សាយ នៅថ្ងៃទី២១ ខែមេសា ថា ទាហាន១១នាក់ មានការជាប់​សង័្សយ​ពីការធ្វើទារុណកម្មទៅលើបុរស២នាក់បងប្អូន បណ្ដាលឲ្យម្នាក់ស្លាប់ និង​ម្នាក់​ទៀត​រងរបួស។

ប្រភពព័ត៌មានដដែល បានបន្ដថា បុរសទាំង២នាក់បងប្អូននោះ រួមមាន ឈ្មោះ Yutthana Saisa អាយុ៣៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ Nathapong Saisa អាយុ២៩ឆ្នាំ។ ពួកគេទាំង២នាក់​បងប្អូន ត្រូវបានបុរសមួយក្រុម ចូលមកចាប់ពីផ្ទះរបស់ពួកគេ កាលពីថ្ងទី១៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងភូមិ Ban Yang Kham ឃុំ tambon Ummao ស្រុក That Phanom ខេ Nakhon Phanom។

ប្រភពព័ត៌មានដដែល បានបន្ដថា បុរសមួយក្រុមដែលចូលមកចាប់ជនរងគ្រោះខាងលើ​ស្លៀកពាក់ឯកសណ្ឋាយោធា ដោយអះអាងថា ពួកគេមកពីមជ្ឈមណ្ឌលបង្ការ និងបង្រ្កាប​គ្រឿងញៀន តាមព្រំដែនភាគឦសាន  នៃកងពលលេខ២។

បើតាមសម្ដីរបស់ឪពុកម្ដាយរបស់បុរសទាំង២នាក់ខាងលើ បានឲ្យដឹងថា កូនរបស់ពួកគាត់​ឈ្មោះ  Yutthana ត្រូវបានគេធ្វើទារុណកម្ម ហើយស្លាប់ពេលបញ្ជូន​ទៅកាន់មន្ទីរពេទ្យ Phanom ។ ក្រោយមកសាកសពរបស់ជនរងគ្រោះ ត្រូវគេបញ្ជូនទៅកាន់វិទ្យាស្ថានវេជ្ជសាស្រ្ដ Khon Kaen ដើម្បីធ្វើកោសល្យវិច័យ។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីបុរសជាបងស្លាប់ហើយ ទើបគេ​ឃើញបុរស​ជាប្អូន ឈ្មោះ  Nathapong មានរងរបួសធ្ងន់ នៅឯមូលដ្ឋានប្រតិបត្ដិការ ហើយក៏​ត្រូវគេបញ្ជូន​ទៅកាន់ព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ។ ករណីនេះ ឪពុកម្ដាយរបស់ជនរងគ្រោះខាងលើ​ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថានីយប៉ូលិស That Phanom។

ប្រភពព័ត៌មានដដែល បានបន្ដថា ករណីខាងលើ គេដាក់ការ​សង័្សយទៅលើ​ទាហាន ​ចំនួន១១​នាក់ ជាអ្នកធ្វើទារុណកម្មលើជនរងគ្រោះ។ រីឯអាណា​ព្យាបាល​ក៏ទាមទារឲ្យ​ទាហានទាំងនោះ ត្រូវតែផ្ដល់យុត្ដិធម៌ឲ្យកូនរបស់ពួកគាត់។

លោកវរសេនីយ៍ Srinakorn Naiyawat មេប៉ូលិសស្រុក That Phanom បានថ្លែង នៅថ្ងៃទី២១ ខែមេសា ថា ករណីនេះ ក្រុមប៉ូលិសស៊ើបអង្កេតកំពុងពន្លឿននីតិវិធី និងប្រមូលភស្ដុតាង ដើម្បី​ដាក់​បន្ទុក​ទៅលើអ្នកប្រព្រឹត្ដបទល្មើស។ រីឯការស៊ើបអង្កេតជាបឋម​បានសំដៅ​ទៅលើ​ទាហានចំនួន១១នាក់៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស