វិធីសាស្ត្រពិនិត្យមើលដ៏ត្រឹមត្រូវមុនពេលសម្រេចចិត្តទិញជែលលាងដៃមកប្រើប្រាស់

TNAOT News 2020-04-21 08:30:51
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

អំឡុងពេលនេះជាការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលគ្រប់គ្នាត្រូវសម្អាតដៃជាមួយទឹកអាល់កុល ឬជែលលាងដៃ សម្រាប់ការពារ និងអនាម័យផ្ទាល់ខ្លួនពីការឆ្លងនៃជំងឺដ៏កាចសាហាវនេះ។ ស្របពេលនេះក៏មានមានជនឆ្លៀតឱកាសមួយចំនួនបញ្ចេញលក់ផលិតផលក្លែងក្លាយ និងមិនមានអញ្ញាបត្រត្រឹមត្រូវចេញលក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងតម្លៃថោកផងដែរ។ 

រូបតំណាង

យោងតាមការិយាល័យសុខភាពបានប្រាប់ទៅកាន់អ្នកប្រើជែលលាងដៃឲ្យមានការប្រុងប្រយ័ត្ន មិនត្រឹមតែប៉ុណ្ណោះវាក៏អាចប៉ះពាល់ដល់សុខភាពថែមទៀតផង។ វិធីសាស្ត្រពិនិត្យមើលដ៏ត្រឹមត្រូវក្នុងការសម្រេចចិត្តទិញជែលលាងសម្អាតដៃនេះរួមមាន៖ 

១- គួរតែទិញពីអ្នកលក់ដែលមានទំនុកចិត្ត មានប្រភពច្បាស់លាស់ដូចជា តាមឱសថស្ថាន និងហ្វាម៉ាស៊ីជាដើម។

រូបតំណាង

២- គួរទិញជែលលាងដៃដែលមានស្លាកសញ្ញា ទីតាំងអាសយដ្ឋានផលិត បង្ហាញកាលបរិច្ឆេទផុតកំណត់ និងការព្រមានផ្សេងៗនៃការប្រើប្រាស់។ មួយវិញទៀតគួរមើលឲ្យបានច្បាស់នូវលេខកូដដែលបានចុះបញ្ជីនៅលើផលិតផល និងអញ្ញាបត្រដើម្បីបញ្ជាក់ថាបានត្រួតពិនិត្យដោយ FDA រួចរាល់។

រូបតំណាង

៣- គួរទិញផលិតផលដែលមានការវេចខ្ចប់ត្រឹមត្រូវ ដោយមិនអាចឲ្យសារធាតុអាល់កុលហើរចេញបាននោះទេ។

រូបតំណាង

៤- សារធាតុដែលហួសពេលកំណត់មិនត្រូវយកមកផលិតជាជែលលាងដៃនោះទេ។ ប្រសិនជាអ្នកទិញនូវផលិតផលនេះយកមកប្រើប្រាស់វាប្រាកដជាចេញរោគសញ្ញាផ្សេងៗដូចជា ស្ងួត ឬប្រេះស្បែកដៃ គ្មានភាពត្រជាក់ និងសម្ងួតនៅលើដៃ រីឯទឹកជែលនោះក៏ប្រែទៅជាពណ៍ស្រអាប់ មិនមែនសថ្លានោះទេ។ 

មិនត្រឹមតែប៉ុណ្ណោះអ្នកជំនាញក៏បានជម្រាបជូនដល់អ្នកផលិតគ្រប់ៗរូប មិនគួរប្រើប្រាស់សារធាតុអេតាណុលជាធាតុផ្សំក្នុងការផលិតជែលលាងដៃនោះទេ។ កុំដើម្បីតែកាត់បន្ថយការចំណាយច្រើនយកសារធាតុនេះទៅផលិតឲ្យសោះ វាអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាបង្កជំងឺរលាកទងសួត ក្អួតចង្អោរ រមួលសាច់ដុំ ពិបាកដកដង្ហើម និងអាចងងឹតភ្នែកទៀតផង៕ 

ប្រែសម្រួលដោយ៖ Seyha

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប