SaroeunPheara
· 2020-04-22
សិល្បករជាតិ « Phanomthian » បានទទួលមរណភាពនៅជន្មាយុ ៨៩ឆ្នាំ
#សង្គម# #អក្សរសាស្ត្រ# #Phanomthian# #សិល្បករ# #ព័ត៌មានសង្គម#
258
សិល្បករជាតិ Chatchai Visessuwanpoom ត្រូវបានគេហៅថា «Phanomthian» ដែលជាឈ្មោះប៊ិករបស់គាត់ ហើយគាត់ក៏ជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់របស់ប្រទេសថៃ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃអង្គារវេលាម៉ោង៩ និង ១៥នាទីព្រឹកនៅមន្ទីរពេទ្យ Ramkhamhaeng ក្នុងជន្មាយុ ៨៩ឆ្នាំ។

សាច់ញាតិរបស់គាត់បាននិយាយថា ពិធីបុណ្យសពរបស់ លោកChatchai នឹងត្រូវបានពន្យារពេលដោយមិនកំណត់ថានឹងប្រារព្វនៅថ្ងៃណានោះទេ ព្រោះតែការរីករាលដាលនៃវីរុស Covid-19 ។ លោក Chatchai កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៣១ និងមានស្រុកកំណើតនៅភាគខាងត្បូងនៃខេត្ត Pattani។លោក Chatchai ជាអ្នកនិពន្ធដែលបានបង្កើតស្នាដៃអក្សរសាស្ត្រជាច្រើនមិនអាចកាត់ថ្លៃបាន ក្នុងរយៈពេលជិត ៥ទសវត្សរ៍កន្លងមកហើយ។
គាត់បានសរសេរប្រលោមលោកចំនួន ៣៨រឿងដោយប្រើប៊ិក« Phanomthian »របស់គាត់ ហើយរឿងដែលទទួលបានការគាំទ្រជាងគេនោះមានដូចជា Chula Tri Khun, Leb Khrut, Phet Phra Uma, និង Siva Ratree។ រឿង« Phet Phra Uma » ជាប្រភេទខ្សែភាពយន្តបែបផ្សងព្រេងក្នុងព្រៃដែលពេញនិយមបំផុតរបស់គាត់ ត្រូវបានគេបោះពុម្ពដាក់ក្នុងទស្សនាវដ្តីថៃអស់រយៈពេលជាង ២៥ឆ្នាំហើយត្រូវបានគេរៀបចំបោះពុម្ពនិងកែសម្រួលជាច្រើនដងទៀត។

រូបតំណាង
គាត់ត្រូវបានគេដាក់ឈ្មោះជាសិល្បករជាតិក្នុងវិស័យអក្សរសាស្ត្រក្នុងឆ្នាំ ១៩៩៧ ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញប្រជាពលរដ្ឋរួមគ្នាបរិច្ចាគឈាម ដើម្បីគាំទ្រកងទ័ព និងប្រជាជនព្រំដែន
តារាចម្រៀងរ៉េប វណ្ណដា បានប្រើប្រាស់សម្លេងដ៏មានឥទ្ធិពល បង្ហោះសារជាភាសាអង់គ្លេសបង្ហាញពីការឈឺចាប់ដែលថៃឈ្លានពាន
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
សំណេរសម្ដេចតេជោ ហ៊ុន សែន៖ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើង
យោបល់ទាំងអស់ (0)