
TNAOT News
· 2020-04-21
នាយកសាលាបឋមសិក្សាល្វា ត្រូវជនដៃដល់កាប់បណ្តាលឱ្យរងរបួសជាច្រើនកន្លែង
#រងរបួស# #សង្គម# #ព័ត៌មានសង្គម# #ជនដៃដល់# #នាយកសាលា#
2613
លោកនាយកសាលាបឋមសិក្សាល្វា ត្រូវបានជនដៃដល់ដែលមានសតិមិនប្រក្រតីកាប់បណ្តាលឱ្យរងរបួសធ្ងន់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះស្ថិតក្នុងភូមិព្រុំខ្សាច់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ជនដៃដល់មានឈ្មោះ ឈួន សាវ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងជាមនុស្សដែលមានសតិមិនប្រក្រតី។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ិន សាភ័ណ ភេទប្រុស អាយុ ៤៨ឆ្នាំ ជានាយកសាលាបឋមសិក្សាល្វា មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានរងរបួសពេលជិះម៉ូតូតាមផ្លូវ ត្រូវចំក្បាលផ្នែកខាងក្រោយ ០១កន្លែង ក្បាលផ្នែកខាងស្តាំ ០១កន្លែង ផ្ទៃមុខ ០១កន្លែង ដៃស្តាំ ០១កន្លែង និងខ្នង ០១កន្លែង។
បច្ចុប្បន្នជនដៃដល់ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនបាន និងនាំទៅសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)