TNAOT News
· 2020-04-22
អង្គការសុខភាពពិភពលោកថា ២៤ម៉ោង ពិភពលោកមួយនេះ មានឆ្លងវីរុសជាង៨៣ពាន់ករណី
#ពិភពលោក# #COVID-19# #សុខភាព# #ជំងឺ# #WHO#
10377
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសផ្សាយ នៅក្នុងព្រឹត្តិបត្រប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមេសាថា ករណីឆ្លងវីរុសថ្មី ដែលត្រូវចុះបញ្ជី មានសរុប ៨៣ ០០០ នាក់ នៅទូទាំងពិភពលោក ក្នុងថ្ងៃទី២១ ខែមេសា ឬច្រើនជាង ១០.០០០ ករណី កាលពីថ្ងៃមុន ។
យោងតាមការផ្សាយរបស់ប្រភពព័ត៌មាន Tass កាលពីថ្ងៃទី២២ ខែមេសា ដកស្រង់ប្រភពពី WHO បញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២១ ខែមេសា ករណីឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (Covid-19)នោះ សរុបចំនួន ២ ៣៩៧ ២១៦ ករណី ក្នុងនោះ ស្លាប់ ១៦២ ៩៥៦ នាក់ នៅទូទាំងពិភពលោក។ ករណីកើនឡើងថ្មី ចំនួន ៨៣ ០០៦ នាក់ គិតក្នុងរយៈពេល ២៤ ម៉ោង រីឯអ្នកស្លាប់កើនឡើង ៥ ១០៩ នាក់ ក្នុងមួយថ្ងៃ នៅជុំវិញពិភពលោក ។
នៅទ្វីបអឺរ៉ុប មានចំនួនច្រើនជាងគេ ករណីឆ្លង និងស្លាប់ដោយសារវីរុសនេះ គឺមានអ្នកឆ្លងសរុប ១ ១៨៧ ១៨៤ នាក់ ហើយក្នុងនោះ ១០៦ ៣៤២ បាត់បង់ជីវិត ។ គិតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ករណីវីរុសថ្មី បានកើនឡើង ៣៨ ១៤៣ នាក់ និងស្លាប់ ចំនួន ២ ៧៥៦ នាក់ ។
ចំនួនអ្នកជំងឺកូវីដ១៩ ដែលបានកត់ត្រា នៅអាមេរិកខាងត្បូង និងអាមេរិក ខាងជើង បានកើនឡើងដល់ ៨៩៣ ១១៩ នាក់ ហើយចំនួនអ្នកស្លាប់ មានរហូតដល់ ៤២ ៦៨៦ នាក់ ។ ក្នុងរយៈពេល ២៤ ម៉ោង ចំនួនករណីកូវីដ១៩ថ្មី បានកើនឡើង ៣៤ ៨៦៩ នាក់ និងស្លាប់ចំនួន ២ ០៧១ នាក់។
តំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន មានឆ្លងសរុប ១៣៤ ៥០៦នាក់ និងស្លាប់ ចំនួន ៥ ៦៨៥ នាក់ គិតត្រឹមថ្ងៃទី២១ ខែមេសា ។
ករណីឆ្លងវីរុសជាងគេបំផុត គឺសហរដ្ឋអាមេរិក មានសរុប ៧៥១ ២៧៣នាក់, អេស្ប៉ាញ សរុប ២០០ ២១០នាក់, អ៊ីតាលី សរុប ១៨១ ២២៨ នាក់, អាល្លឺម៉ង់ សរុប ១៤៣ ៤៥៧ នាក់, ចក្រភពអង់គ្លេស សរុប ១២៤ ៧៤៧ នាក់, បារាំង សរុប ១១៣ ៥១៣ នាក់, តួកគី សរុប ៩០ ៩៨០ នាក់, ចិន សរុប ៨៤ ២៥០ នាក់, អ៊ីរ៉ង់ សរុប ៨៣ ៥០៥ នាក់ និងរុស្ស៊ី ឆ្លងសរុប ៥២ ៧៦៣ នាក់។
សូមបញ្ជាក់ថា ការឆ្លងរាលដាលពីវីរុសកូវីដ១៩ ដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ។ តាំងពីពេលនោះមក វីរុសនេះបានរាលដាលពាសពេញពិភពលោក ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោកប្រកាសថា វីរុសឆ្លងនេះ ជាជំងឺរាតត្បាត៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ
មនុស្សចិត្តទន់ ពិបាកជោគជ័យ! កែប្រែនូវ ៣ ចំណុចនេះបាន អ្នកនឹងមានលាភសំណាងឡើងវិញ
កូនដែលកើតនៅម៉ោង៣ទៀបភ្លឺនេះ មានវាសនាល្អ អនាគតមានទ្រព្យសម្បត្តិស្តុកស្តម្ភ
ឆ្នាំ ៣ រាសីអណ្ដែត លុយហូរចូលដូចទឹក ជីវិតរឹតតែសម្បូរសប្បាយ អាជីពការងារ កាន់តែលូតលាស់រីកចម្រើនល្អ
យោបល់ទាំងអស់ (0)