TNAOT News
· 2020-04-22
ពេលនេះកម្ពុជាមិនទាន់ចាំបាច់ អនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននោះទេ
#COVID-19# #ការគ្រប់គ្រង# #សង្គម# #នយោបាយជាតិ# #ភាពអាសន្ន#
5537
រាជធានីភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាបានគ្រប់គ្រងស្ថានភាពស្ថានការណ៍បានល្អជាង បណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយស្ថានភាពល្អដូចពេលនេះ កម្ពុជាមិនមានភាពចាំបាច់ណា ដែលត្រូវដាក់ឲ្យអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននោះទេ។
នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាម២០២០នេះ។
លោក ជិន ម៉ាលីន បានលើកឡើងថា បើទោះជាពេលនេះមិនមានការចាំបាច់ក្នុងការដាក់ឲ្យអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ប៉ុន្តែវាជាការល្អប្រសើរដែលមានច្បាប់នេះនៅក្នុងដៃ ពីព្រោះទៅថ្ងៃមុខទៀតយើងមើលមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ។ ហេតុនេះ គឺជាការត្រៀមខ្លួនរួចជាស្រេច មិនមែនត្រៀមសម្រាប់តែជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ គឺសម្រាប់នៅពេលអនាគត ដែលគ្រោះថ្នាក់សម្រាប់ប្រទេសជាតិដែល ចាំបាច់ត្រូវប្រើប្រាស់នុវត្តច្បាប់នេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បន្តឲ្យដឹងថា មកដល់ពេលនេះ មានប្រទេសជាង៧០ ហើយបានសម្រេចដាក់ប្រទេសក្នុងភាពអាសន្ន ហើយកំពុងអនុវត្តតាមបទបញ្ញាត្តិ ខណៈប្រទេសគេបានជួបបញ្ហាឆ្លងជំងឺកូវីដ១៩។ ផ្ទុយទៅវិញ បើសិនកម្ពុជាមិនទាន់មានច្បាប់ ហើយប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះគឺពិបាក ។ លោកបញ្ជាក់ថា បើមិនទាន់ដាក់ប្រទេសក្នុងភាពមានអាសន្នទេ ច្បាប់នេះ ក៏មិនទាន់យកមកអនុវត្តដែរ៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ត្រីដែលមានសំណាង តែងមានសញ្ញាវិជ្ជមានទាំង៣នេះនាំក្នុងជីវិត
ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី រៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្តាត់ហិង្សាលើស្ត្រី
លោក Netanyahu និងលោក Biden ជួបគ្នាតាមទូរស័ព្ទក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
ក្រុមហ៊ុនប្រេងឥណ្ឌា ដកខ្លួនពីកិច្ចព្រមព្រៀងរយៈពេលវែងសម្រាប់ប្រេងឆៅរុស្ស៊ី ចំពេលមានទណ្ឌកម្មដ៏តឹងតែង
យោបល់ទាំងអស់ (0)