SaroeunPheara
· 2020-04-22
នាយកសាលាត្រូវបានចោទប្រកាន់ពីបទធ្វើអំពើអាសអាភាសលើសិស្សស្រីម្នាក់នៅក្នុងការិយាល័យ
#សិស្សស្រី# #សង្គម# #អាសអាភាស# #ព័ត៌មានសង្គម# #នាយកសាលា#
150
នាយកសាលាបឋមសិក្សាម្នាក់ត្រូវបានចោទប្រកាន់ថា បានធ្វើបាបសិស្សស្រីម្នាក់នៅក្នុងវីដេអូមួយដែលគេបានចែកចាយបន្តតាមរយៈអ៊ីនធឺណិត។វីដេអូនេះត្រូវបានប្រគល់ទៅប៉ូលិសកាលពីថ្ងៃអង្គារ ហើយនាយកសាលាត្រូវបានចោទប្រកាន់ពីបទសម្តែងអាកប្បកិរិយាអាសអាភាសទៅលើក្មេងអាយុក្រោម ១៣ ឆ្នាំ។
នាយកសាលានោះឈ្មោះ Narongwit Phakham អាយុ ៥៩ ឆ្នាំ។ ការចោទប្រកាន់នេះត្រូវបានលាតត្រដាងនៅពេលទំព័រហ្វេសប៊ុកឈ្មោះថា« Red Skull Society » បានបង្ហោះវីដេអូឃ្លីបមួយរយៈពេល ៤នាទីដែលបង្ហាញពីសកម្មភាពនាយកសាលាបានធ្វើអំពើមិនគប្បីលើសិស្សសាលាម្នាក់នៅក្នុងការិយាល័យរបស់គាត់។ តុលាការ Lom Sak បានអនុម័តដីកាចាប់ខ្លួននាយកសាលាតាមសំណើរបស់ប៉ូលិសនៅ Ban Tiu ក្នុងស្រុក Lok Sak។ លោក Narongwit ព្រមប្រគល់ខ្លួនបន្ទាប់ពីឃើញដីការចាប់ខ្លួន។
លោក Pol Col Nikom Prompiram មេប៉ូលិស Ban Tiu បាននិយាយថាលោក Narongwit ត្រូវបានចោទប្រកាន់ពីបទធ្វើអំពើអាសអាភាសលើអនីតិជនអាយុក្រោម ១៣ឆ្នាំ។ អ្នកប្រព្រឹត្តបទល្មើសនេះនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។ លោក Narongwit បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នរបស់ប៉ូលិសនៅយប់ថ្ងៃអង្គារបន្ទាប់ពីសាកសួររួចរាល់។ ការិយាល័យនៃគណៈកម្មការអប់រំមូលដ្ឋាន (Obec) បានបញ្ជាឱ្យមានការស៊ើបអង្កេតអំពីរឿងនេះ។ អគ្គលេខាធិការ Amnat Wichaynuwat បានមានប្រសាសន៍ថា នាយកសាលានឹងត្រូវបណ្តេញចេញប្រសិនបើរកឃើញថាមានកំហុសពិតមែន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លុយហូរចូលជាបន្តបន្ទាប់! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីប្រែជាល្អខ្លាំង លាភសំណាងចូលមករកដល់ក្នុងផ្ទះ
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន
លោក Biden នឹងទប់ស្កាត់លំហូរទិន្នន័យអាមេរិកទៅកាន់ប្រទេសចិន និងរុស្ស៊ី
កាន់តែកៀកដាច់ឆ្នាំ ម្ចាស់ឆ្នាំទាំង ៤ រាសីកាន់តែផ្ទុះឡើង កើនលុយកើនលាភស្ដុក
យោបល់ទាំងអស់ (0)