SaroeunPheara
· 2020-04-22
ខេត្តភូកេត មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៣ករណីបន្ថែមទៀត
#COVID-19# #ខេត្តភូកេត# #អ្នកឆ្លង# #សង្គម# #ព័ត៌មានសង្គម#
536
គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងខេត្តបានប្រកាសនៅថ្ងៃពុធថា មានករណីអ្នកឆ្លងជំងឺ Covid-19 ថ្មីចំនួន ៣ករណី ត្រូវបានរាយការណ៍នៅក្នុងខេត្តភូកេត ដែលអ្នកឆ្លងមានគ្រូបង្រៀនចំនួន ២នាក់ និងបុរសចំណាស់ចំនួន១នាក់ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងខេត្តកើនដល់ ១៩៦ករណី។ អ្នកទាំង៣ រស់នៅក្នុងផ្ទះតែមួយក្នុងភូមិ Moo ២ សង្កាត់ Bang Thao នៃស្រុកThalang ដែលជាតំបន់មានជំងឺឆ្លងខ្លាំង។

អ្នកជំងឺទី ១៩៤ ជាស្ត្រីជនជាតិថៃអាយុ ៤២ឆ្នាំជាគ្រូបង្រៀននៅសាលាមួយនិងអ្នកជំងឺទី ១៩៥ ជាបុរសជនជាតិថៃអាយុ ៤៤ ឆ្នាំជាគ្រូបង្រៀននៅសាលាមួយផ្សេងទៀត។អ្នកទាំងពីរធ្លាក់ខ្លួនឈឺនៅថ្ងៃទី១៨ ខែមេសា។ អ្នកជំងឺទី១៩៦ ជាបុរសជនជាតិថៃអាយុ ៨២ឆ្នាំ បានស្និតស្នាលជាមួយអ្នកជំងឺទី១៩៥បំផុត។

រូបតំណាង
គាត់មិនមានរោគសញ្ញានៃវីរុស Covid-19 ទេប៉ុន្តែគាត់បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន។ ក្នុងចំណោម ១៩៦ករណីមាន ១៥០ករណីបានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៤៥ នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ក្នុងនោះមាន ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខណៈដែលអ្នកផ្សេងទៀតកំពុងមានសុខភាពកាន់តែប្រសើរឡើង។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជំងឺរើម និងគ្រោះថ្នាក់៣យ៉ាងដែលអ្នកមិនដឹង
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់ នៅខេត្តឧត្តរមានជ័យ
លោក Trump ជំរុញឱ្យកម្ពុជា និងថៃគោរពបទឈប់បាញ់ បន្ទាប់ពីការប៉ះទង្គិចគ្នាជាថ្មីតាមបណ្តោយព្រំដែន
ផេកផ្លូវការរបស់កងទ័ពថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ខុសស្រឡះពីការពិត
យោបល់ទាំងអស់ (0)