រឿងរ៉ាវរបស់ឃាតករសុីសាច់មនុស្សដ៏សាហាវបំផុត issa sagawa

សង្គមពណ៌ខ្មៅ 2020-04-23 20:08:59
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

Issei Sagawa កេីតនៅក្នុងខែមេសា ទី26, 1949 គឺជាបុរសជនជាតិជប៉ុនម្នាក់ដែលនៅក្នុងឆ្នាំ 1981, កំឡុងការរស់នៅក្នុងទីក្រុងប៉ារីសបានសម្លាប់ ហេីយនឹងបានសុីសាច់មនុស្សស្រីម្នាក់ដែលជាជនជាតិហូលឡង់ ដែលមានឈ្នោះថា រីនី ហាថេវេន ( Renee Hartevelt ) ។

Sagawa កេីតនៅក្នុងខេត្ត Kobe នៃប្រទេសជប៉ុន, ដែលគាត់បានកេីតនៅក្នុងរង្វង់គ្រួសារអ្នកធូរធារមួយ ។

Sagawa មានបំណងចិត្តចង់មានបទពិសោធន៍សុីសាច់មនុស្សជាលេីកដំបូងគឺនៅពេលដែលគាត់នៅរៀនថ្នាក់ទីមួយ, បន្ទាប់ពីគាត់បានទៅឃេីញគល់ភ្លៅរបស់មនុស្សប្រុស តែគាត់មិនបានបញ្ចេញសកម្មភាពអ្វីទេ ។

នៅវ័យអាយុ 23 ឆ្នាំ, ក្នុងទីក្រុង Tyoko, Sagawa បានដេីរតាមនារីជនជាតិអាឡឺម៉ង់ម្នាក់ទៅដល់ផ្ទះរបស់នាង, ហេីយគាត់ក៏បានលួចចូលទៅក្នុងខនដូររបស់នាង នៅពេលដែលនាងកំពុងតែគេងលក់ ដោយនៅក្នុងគោលបំណងដេីម្បីសុីសាច់របស់នាងស្រល់ តែសំណាងល្អនាងក៏បានដឹងខ្លួនមុនរួចក៏ធាក់ Sagawa ធ្លាក់ពីលេីគ្រែចុះទៅក្រោម ។ គាត់ត្រូវបានប៉ូលីសចាប់ខ្លួន នឹងត្រូវបានជាប់ទោសពីបទប៉ុនប៉ង់ចាប់រំលោភ តែគាត់មិនបានសារភាពពីការពិតនៃគោលបំណងរបស់គាត់ក្នុងការធ្វេីវាទេនៅ ក្នុងឆ្នាំ 1977, នៅក្នុងវ័យ 27 ឆ្នាំ, Sagawa បានចាកចេញទៅប្រទេសបារាំងដេីម្បីទៅរៀនបន្តផ្នែកអក្សរសាស្រ្តនៅក្នុងទីក្រុងប៉ារីសនេះគឺជាអ្វីដែលគាត់និយាយនៅកំឡុងពេលដែលគាត់រស់នៅក្នុងទីក្រុងប៉ារីស

" សឹងតែជារៀងរាល់យប់ ខ្ញុំតែងតែយកស្រីរកសុីយប់មកផ្ទះរបស់ខ្ញុំ រួចហេីយខ្ញុំក៏ព្យាយាមយកកាំភ្លេីងមកបាញ់សម្លាប់ពួកគេ, តែមិនដឹងមកពីហេតុអី, ម្រាមដៃរបស់ខ្ញុំរឹងអស់ លេីកដៃបាញ់ពុំរួច "នៅក្នុងខែមិថុនា ទី11, 1981, Sagawa, នៅក្នុងវ័យ 32 ឆ្នាំ, បានអញ្ជេីយមិត្តរួមថ្នាក់ស្រីរបស់គាត់ដែលមានឈ្នោះថា រីនី ហាថេវេន​ (Renée Hartevelt) មកទទួលទានអាហារពេលល្ងាចនៅឯផ្ទះរបស់គាត់ដោយយកលេសថាសុំឲ Renée ជួយបកប្រែកំណាព្យសំរាប់កិច្ចការសាលារបស់គាត់។

គាត់បានមានគំរោងទុកជាមុនស្រាប់រួចទៅហេីយថានឹង សម្លាប់នាង រួចហេីយនឹងសុីសាច់របស់នាង, ហេតុផលដែលគាត់ជ្រេីសរេីសក្នុងការសម្លាប់នាងដោយសារតែ សំរស់ដ៏ស្រល់ស្អាត នឹងសុខភាពមាំមួលរបស់នាង គឺជាអ្វីដែលគាត់ខ្លួនឯងខ្វះខាត

គាត់បានពណ៌នាពីខ្លួនឯងថាជាគឺចាមនុស្សទន់ជ្រាយ, មុខមាត់មិនស្អាត, នឹងមានរូបរាងល្អិត ( គាត់មានកម្ពស់ 1.52m ) នឹងបាននិយាយទៀតថាគាត់ចង់ស្រូបយកថាមពលរបស់នាងចូលទៅក្នុងខ្លួនរបស់គាត់ ។

រីនី ហាថេវេន​ (Renée Hartevelt) នាងមានអាយុ 25 ឆ្នាំ​ នឹងមានកម្ពស់ 1.78m, បន្ទាប់ពីនាងបានធ្វេីដំណេីរមកកាន់ផ្ទះរបស់គេហេីយ, នាងក៏ចាប់ផ្តេីមអានកំណាព្យនៅលេីតុមួយដោយអង្គុយបែរមុខទៅមាត់បង្អួចហេីយគាត់ក៏បានបាញ់នាងពីក្រោយខ្មងចំកញ្ជឹងកដោយកាំភ្លេីងវែង​។

Sagawa បាននិយាយថាបន្ទាប់ពីគាត់បាញ់នាងរួចហេីយ គាត់ក៏បានខ្យល់គរភ្លាមៗព្រោះបណ្តាលមកពីភាពភ្ងាល់ផ្អេីលនៃសកម្មភាពដែលគាត់បានប្រពឹ្រត្ត, ហេីយគាត់ក៏បានភ្ងាល់ដឹងខ្លួនឡេីងវិញ រួចក៏គិតបន្តធ្វេីនូវគំរោងរបស់គាត់ ។

គាត់បានរំលោភទៅលេីសាកសពរបស់នាង រួចក៏ចាប់ផ្តេីមសំរេចនូវបំណងចង់សុីសាច់មនុស្សរបស់គាត់, គាត់ក៏បានហក់ទៅខាំអាវៈយវៈគូទរបស់នាងមុនគេ តែខាំមិនដាច់ដោយសារតែសាច់របស់នាងក្រាស់ពេក ដូច្នេះហេីយគាត់ក៏បានឈប់​ រួចចេញទៅក្រៅដេីម្បីទៅទិញកាំបិនកាប់សាច់មក

គាត់បានទុកសាកសពរបស់នាងរយៈពេលពីរថ្ងៃ, នៅក្នុងរយៈពេលពីរថ្ងៃនោះ Sagawa បានបរិភោគជាច្រេីនផ្នែកនៃរាងកាយរបស់នាង, ហេីយនឹងផ្នែកខ្លះទៀតត្រូវបានគាត់យកទៅទុកនៅក្នុងទូរទឹកកក។

ក្រោយមកទៀតគាត់មានគំរោងប៉ុនប៉ង់យកសាកសពរបស់នាងទៅបោះចោលនៅក្នុងបឹង " Bois de Boulogne" តែត្រូវបានមនុស្សទៅឃេីញមុន រួចគាត់ក៏ត្រូវបានប៉ូលីសចាប់ខ្លួនយកទៅ, នៅកំឡុងពេលដែលគាត់កំពុងតែត្រូវបានចាប់ខ្លួន, មានវ៉ាលីចំនួនពីរនៅក្បែរខ្លួនរបស់គាត់, ហេីយនៅក្នុងវ៉ាលីទាំងពីរនោះ គឺមានផ្ទុកទៅដោយតួរខ្លួននៃសាកសព នឹងបំណែកផ្សេងៗទៀតនៃរាងកាយរបស់សាកសពរបស់ រីនី ហាថេវេន​ (Renée Hartevelt) ។


ឪពុករបស់ Sagawa បានទៅរកមេធាវីដេីម្បីជួយការពាររឿងក្តីរបស់គាត់, បន្ទាប់ពីបានឃាត់ខ្លួនរយៈពេលជាងពីរឆ្នាំមក ដោយគ្មានការជំនុំជម្រះអ្វីទាំងអស់, លោក Sagawa ត្រូវបានគេរកឃើញថាគាត់មានជំងឺប្រសៃប្រសាទ ដោយលេីកយកហេតុផលនេះនៅក្នុងការជំនុំជម្រះដោយចៅក្រមបារាំងលោក Jean-Louis Bruguière​ ដែលបានបញ្ជាឱ្យគាត់ជាប់ឃុំឃាំងនៅក្នុងមន្ទីរពេទ្យវិកលចរិត។

តែក្រោយមកខាងពេទ្យចិត្តសាស្ត្រនៅទីនោះបែរជាពិនិត្យរកថាគាត់គឺជាមនុស្សប្រក្រតីទៅវិញ ហេតុផលដែលធ្វេីលោក Sagawa​ ធ្វេីបែបនេះមកពីការតាំងចិត្តរបស់ខ្លួនគាត់ផ្ទាល់គ្មានជំងឺប្រសៃប្រសាទអ្វីទាំងអស់ តែដោយសារតែទោសរបស់គាត់ នៅក្នុងប្រទេសបារាំងត្រូវបានខាងតុលាការបិទបញ្ចប់រឿងក្តីដោយមិនបានដាក់ទោសអ្វីទៅលេីគាត់បន្តិចសោះឡេីយហេីយ Sagawa គាត់ក៏បានធ្វេីការចាកចេញពីមន្ទីរពេទ្យនោះនៅក្នុងខែសីហា ទី12, 1986, នឹងមានសេរីភាពរហូតមកទល់សព្វថ្ងៃនេះ សេរីភាពរបស់គាត់ ត្រូវបានមនុស្សជាច្រេីនធ្វេីការរិះគន់ជាខ្លាំង ។


នៅក្នុងចន្លោះឆ្នាំ 1986 នឹង​ 1997, Sagawa ត្រូវបានគេអញ្ជើញធ្វេីជាភ្ងៀវនៅក្នុងបទសំភាសន៍ នឹងនៅក្នុងកម្មវិធីអធិប្បាយជាញឹកញាប់ ។

នៅក្នុងឆ្នាំ​ 1992, គាត់ត្រូវបានបង្ហាញខ្លួននៅក្នុងខ្សែរភាគយន្តរបស់អ្នកដឹងនាំរឿងលោក​ Hisayasu sato, នៅក្នុងរឿង Uwakizuma Chijokuzeme ( Unfaithful Wife ) ដែលគាត់ដេីរជាតួរចាប់រំលោទ ។

Sagawa ក៏ធ្លាប់ត្រូវបានគេហៅឲទៅថតកុនអាសអាភាសជាច្រេីនលេីកផងដែរ ។

Sagawa ក៏បានសរសេរជាសៀវភៅអំពីឃាតកម្មនៃការសម្លាប់របស់គាត់ជាប្រលោមលោកផងដែរ, ដែលបានចេញផ្សាយនៅក្នុងឆ្នាំ 1997 ( Kobe Child Murder )។

នៅក្នុងឆ្នាំ 2005 ឪពុកម្តាយទាំងពីររបស់ Sagawa ក៏ត្រូវបានស្លាប់, គាត់ត្រូវបានរារាំងមិនឱ្យចូលរួមពិធីបុណ្យសពរបស់ឪពុកម្តាយរបស់គាត់ទេ ប៉ុន្តែគាត់ត្រូវទទួលខុសត្រូវរងសងប្រាក់ម្ចាស់បំណុលដែលឪពុកម្តាយរបស់គាត់បានជំពាក់។

គាត់បាននិយាយថា ត្រូវរស់នៅចិញ្ចឹមជីវិតខ្លួនឯងនៅក្នុងនាមជាឃាតករបែបនេះគឺដូចពិតជាការដាក់ទោសមួយដ៏សែនឃោឃៅមួយ ។

{ បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង }

បេីសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ដឹងពីជីវិតរស់នៅរបស់ឃាតករម្នាក់នេះកាន់តែច្បាស់ថែមទៀតនោះអ្នកទាំងអស់គ្នាអាចចុចលេី Linked មួយដេីម្បីចូលមេីល Video ឯកសារនឹងដូចជាបទសម្ភាសន៍ទាក់ទងនឹង Issei Sagawa​

ដោយ៖poopenny

សង្គមពណ៌ខ្មៅ

ការណែនាំពិសេស

  • ៥ ចំណុចដើម្បីបង្កេីនទំនុកចិត្តលេីខ្លួនឯង

    Project Inspire 17452 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ៥ ចំណុចដើម្បីបង្កេីនទំនុកចិត្តលេីខ្លួនឯង

    Project Inspire 17452 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ៥ ចំណុចដើម្បីបង្កេីនទំនុកចិត្តលេីខ្លួនឯង

    Project Inspire 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ទស្សនអប់រំចិត្ត #ChhayaTalk

    ChhayaTalk 2688 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទស្សនអប់រំចិត្ត #ChhayaTalk

    ChhayaTalk 2688 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទស្សនអប់រំចិត្ត #ChhayaTalk

    ChhayaTalk 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • រៀនរស់ ប្រើជីវិតដោយខ្លួនឯង

    រ៉ាហ្សុី-RaXI 4738 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រៀនរស់ ប្រើជីវិតដោយខ្លួនឯង

    រ៉ាហ្សុី-RaXI 4738 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រៀនរស់ ប្រើជីវិតដោយខ្លួនឯង

    រ៉ាហ្សុី-RaXI 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក

    Knongsrok 13976 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក

    Knongsrok 13976 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប