TNAOT News

· 2020-04-22

នាយករដ្ឋមន្រ្ដីថៃ ជំរុញឲ្យគ្រប់ផ្នែកដោះស្រាយបញ្ហាវិបត្ដិ ពាក់ព័ន្ធនឹងកូវីដ១៩

#COVID-19# #ថៃ# #នាយករដ្ឋមន្រ្ដី# #សង្គម# #វិបត្ដិ# #ស្ដារសេដ្ឋកិច្ច# #នយោបាយជាតិ#

6478

ដោយសារតែរងការរាតត្បាតពីវីរុសកូវីដ១៩ រហូតធ្វើឲ្យប៉ះពាល់ដល់គ្រប់វិស័យទាំងអស់ នៅ​ក្នុង​ប្រទេសថៃនោះមក លោកនាយករដ្ឋមន្រ្ដី បានជំរុញឲ្យ​គ្រប់​ផ្នែកទាំងអស់ ត្រូវរួបរួម​គ្នាដោះ​ស្រាយបញ្ហាវិបត្ដិ ពាក់ព័ន្ធនឹងកូវីដ១៩នេះ។

លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងការពារ​ជាតិ បានជំរុញឲ្យគ្រប់ផ្នែកទាំងអស់ មិនថា ពាណិជ្ជកម្ម សាធារណ´: និងប្រជាពលរដ្ឋ ត្រូវតែ ចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ស្របគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីបានកោតសរសើរ​ដល់សប្បុរសជន បរិច្ចាគជាថវិកា សម្ភារវេជ្ជសាស្រ្ដ និងម៉ាស់ការពារ ក្នុងការចូលរួមចំណែក​ យុទ្ធនាការប្រឆាំងនឹងវីរុសនេះ។ លោកនាយករដ្ឋមន្រ្ដី បានថ្លែងថា លោកបានត្រៀម​ខ្លួនរួចជា​ស្រេច ដើម្បីចរចាជាមួយនឹង​វិស័យឯកជន ដើម្បីរួបរួមគ្នាស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។

លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបង្ហើបថា រដ្ឋាភិបាល​នឹង​អញ្ជើញដល់វិស័យឯកជន ដើម្បីពិភាក្សាគ្នារិះរកមធ្យោបាយ ស្ដារសេដ្ឋកិច្ច និងសង្គមជាតិ​ឡើងវិញ ក្រោយការរងផលប៉ះពាល់ពីវីរុសរាតត្បាត។ បើតាមគម្រោង​នេះ លោកនាយក​រដ្ឋមន្រ្ដី នឹងធ្វើសវនាការពីគ្រប់ផ្នែកទាំងអស់ រួមទាំងវិស័យឯកជន សង្គម​ស៊ីវីល​  តំណាង​រាស្រ្ដ និងបក្សប្រឆាំងផងដែរ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនពាណិជ្ជកម្ម និងក្រុមហ៊ុននានា ដែលបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្ភារវេជ្ជសាស្រ្ដ និងម៉ាស់ការពារ ក្នុងការចូលរួមទប់ស្កាត់នូវការរាតត្បាត នៃវីរុសកូវីដ១៩នេះ។ ការរួបរួមគ្នាបែបនេះ ធ្វើឲ្យ​លោក​មានទំនុកចិត្ដយ៉ាងមុតមាំថា ថៃនឹងអាចជោគជ័យ នៅលើវិបត្ដិនេះ។ undefined

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឲ្យដឹងថា ការពិភាក្សាគ្នាជាមួយនឹងវិស័យ​ពាណិជ្ជកម្ម​​នេះ​នឹងផ្ដោយ៉ាងសំខាន់ទៅលើគម្រោងស្ដារពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយ​និងការខិតខំប្រឹង​ប្រែងដោះស្រាយបញ្ហាអវិជ្ជមាននានា សម្រាប់ជួយដល់ប្រជាពលរដ្ឋ៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស