TNAOT News

· 2020-04-22

ហ្វីលីពីន ផ្តល់រង្វាន់១០លាន Peso សម្រាប់អ្នករកឃើញវ៉ាក់សាំងបង្ការកូវីដ១៩

#ហ្វីលីពីន# #COVID-19# #សង្គម# #ព័ត៌មានសង្គម# #វ៉ាក់សាំង#

448

រដ្ឋាភិបាលហ្វីលីពីន​ បានប្រកាសផ្តល់រង្វាន់ ​១០លានPeso  (ប្រមាណ​២សែនដុល្លារអាមេរិក) ដល់បុគ្គល ឬក្រុមហ៊ុនស្រាវជ្រាវ​រកឃើញវ៉ាក់សាំង​ប្រឆាំងកូវីដ១៩។

អ្នកនាំពាក្យ​ប្រធានាធិបតីហ្វីលីពីន​ លោក Harry Locke នៅថ្ងៃទី​២២ ខែមេសា បានប្រកាសថា​​ប្រធានាធិបតី​ហ្វីលីពីន លោក​ Duterte ​បានសន្យាផ្តល់ប្រាក់រង្វាន់​២សែនដុល្លារដល់មន្ទីរពេទ្យ​ឬក្រុមស្រាវជ្រាវណា រកឃើញថ្នាំការពារកូវីដ១៩។

កាលពីពេលកន្លងមកថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន បានប្រកាសថា​​ លោក​នឹងលុបច្បាប់​គម្លាតសង្គម នៅទូទាំងប្រទេស​ ក្រោយពេលហ្វីលីពីន ទទួលបានជោគជ័យ ក្នុងការផលិត​វ៉ាក់សាំងប្រឆាំងវីរុសកូវីដ​១៩។

បើគិតមកទល់ពេលនេះ ហ្វីលីពីន មានអ្នកឆ្លងកូវីដ១៩ សរុប​ជិត​៧ពាន់នាក់ ​ ក្នុងនោះមាន​៤៣៧នាក់ស្លាប់​។ ទោះជាយ៉ាងណា មកទល់ពេលនេះ មិនទាន់មានប្រទេសណាមួយ​រក​ឃើញ​​ថ្នាំព្យាបាលកូវីដ​១៩នៅឡើយ ដោយស្ថិតនៅក្នុងការសាកល្បងនៅឡើយ៕ប្រែ​សម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស