information-gov
· 2020-04-23
គម្រោងវិនិយោគរោងចក្រចំនួន៣ទីតាំងបន្ថែមទៀត ត្រូវបានអនុម័យដោយ CDC ក្នុងខែមេសានេះ
#គម្រោងវិនិយោគ# #CDC# #អាជីវកម្ម# #សង្គម#
1605
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន៣ទីតាំងបន្ថែមទៀតក្នុងខែមេសានេះ បន្ទាប់ពីក្រុមហ៊ុន និងរោងចក្រឯកជនចំនួនបី ទើបតែត្រូវបានអនុម័តកាលពីថ្ងៃទី២០ ខែមេសាកន្លងទៅថ្មីៗនេះ ជាមួយនឹងឱកាសកាងារ រាប់ពាន់កន្លែងបន្ថែមទៀតផងដែរ។
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនរួមមាន៖ ១- ក្រុមហ៊ុន Y S (Cambodia) Packing Products Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគ ចំនួន ៨៨ម៉ឺនដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩០កន្លែង។ ២- ក្រុមហ៊ុន AIDC Trading Co., Ltd.: គម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ធញ្ញជាតិ និងដំណាប់ផ្លែឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១០កន្លែង និង៣- ក្រុមហ៊ុន KNPG Investment Co., Ltd.: គម្រោងបង្កើតរោងចក្របន្សុទ្ធ និងកែច្នៃខ្សាច់ស, មានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស គីរីសាគរ កោះកុង (ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង), មានទុនវិនិយោគចំនួន៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៧០កន្លែង៕
ដោយ ម៉ៅ ចរិយា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ចូលក្នុងវិស័យអាទិភាពមួយចំនួន
ក្រុមវាយកូនបាល់កម្ពុជាបន្តការហ្វឹកហាត់ ខណៈ Davis Cup ត្រូវពន្យារពេល
មន្ត្រីអាជ្ញាកណ្តាលបង្ហាញហេតុផលពីរ ដែលអាចដឹកនាំការប្រកួតស៊ីហ្គេម
ល្បែងលាក់កន្សែងបង្រៀនមនុស្សឲ្យមានភាពរហ័សរហួននិងចេះក្បួនយុទ្ធសាស្រ្ត
ការណែនាំពិសេស
ហេតុអី? នៅទាក់ទងគ្នារាល់ថ្ងៃ តែបែរជាធ្វើខ្លួនដូចខូចចិត្តនឹងរឿងស្នេហា ធ្វើដូចគ្មានអ្នកណាយល់ចិត្ត ចាំបាច់ប្រឹងលាក់បាំងគេធ្វើអី? ឬខ្មាសគេដែលមានខ្ញុំជាសង្សារ?
មានដឹងអត់ការផ្ទេរមរតកដែលមិនមានបណ្តាំមរតក តើត្រូវបែងចែកទ្រព្យសម្បត្តិយ៉ាងដូចម្តេច?
កំហឹងនឹងបំផ្លាញកុសលបុណ្យសំណាង និងសុភមង្គល កំហឹង ៧០% ច្រើនកើតឡើងនៅក្នុងគ្រួសារ
ឈឺផ្សាប៉ុណ្ណាថតបើកភ្នែក ក្នុងទឹកសមុទ្ររាប់ម៉ោង? មាន សូនីតា លះបង់ធំធេងណាស់ដើម្បីរឿងខ្មែររីកចម្រើន
យោបល់ទាំងអស់ (0)