
information-gov
· 2020-04-23
សហព័ន្ធកីឡាតេក្វាន់ដូ ITF ជំរុញឱ្យជម្រើសជាតិបន្តការហ្វឹកហាត់ឱ្យបានល្អ
#សហព័ន្ធកីឡាតេក្វាន់ដូ# #កីឡាអន្តរជាតិ# #កីឡា# #បន្តការហ្វឹកហាត់#
323
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ — ក្រុមជម្រើសជាតិឈុតធំ និងឈុតថ្នាលយុវជនប្រភេទកីឡាតេក្វាន់ដូ ITF កំពុងបន្តសកម្មភាពហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ក្រោយពេលប្រកាសរំសាយរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីអំឡុងខែមីនា ឆ្នាំ២០២០។
លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបញ្ជាក់ថា ដោយអនុវត្តន៍តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ទើបសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រកាសរំសាយការប្រមូលផ្តុំ កាលពីខែមីនា ឆ្នាំ២០២០ ហើយបង្វែរទិសដៅសម្រាកសកម្ម ដោយលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជម្រើសជាតិទាំងឈុតធំ និងថ្នាលបន្តការហ្វឹកហាត់តាមផ្ទះរៀងៗខ្លួន។ លោកអគ្គលេខាធិការបន្ដថា ការហ្វឹកហាត់នៅតាមផ្ទះនេះ គឺសហព័ន្ធបានដាក់លំហាត់ឱ្យពួកគាត់ឆ្លាស់គ្នាម្តង២ ឬ៣នាក់ ដោយមិនមានការប្រមូលផ្តុំទ្រង់ទ្រាយធំទេ ដើម្បីរក្សាថាមពលកម្លាំង និងកាយសម្បទាឱ្យបានល្អ ឬកុំឱ្យធ្លាក់ចុះខ្លាំងពេក។ រីឯបញ្ហាបច្ចេកទេសនោះគឺសហព័ន្ធមិនផ្តោតសំខាន់ខ្លាំងពេកទេ ដោយសារស្ថានភាពនេះមិនមានជម្រើសអ្វីក្រៅអំពីការហ្វឹកហាត់ដោយខ្លួនឯងតាមផ្ទះនោះឡើយ។
លោកអគ្គលេខាធិការរូបនេះបានលើកឡើងបន្ថែមថា នៅក្នុងស្ថានភាពសម្រាកសកម្មនេះ ទោះបីមិនមានការប្រមូលផ្តុំ និងបន្តការហ្វឹកហាត់ខ្លួនឯងនៅតាមផ្ទះក្តី ក៏ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ ITF កម្ពុជាតែងតែបានលើកទឹកចិត្តឱ្យខិតខំហ្វឹកហាត់នៅតាមផ្ទះ ដើម្បីរក្សានូវកម្លាំងកាយឱ្យបានល្អ ត្រៀមការប្រកួតលក្ខណៈអន្តរជាតិនានា នាពេលខាងមុខ នៅក្រោយពេលជំងឺនេះថមថយទៅវិញ។លោកបានអះអាងថា ឯកឧត្តមប្រធានសហព័ន្ធក៏តែងតែផ្តល់អនុសាសន៍ឱ្យកីឡាករ កីឡាការិនីទាំងអស់បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាព តាមរយៈការធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសឯកឧត្តមក៏បានលើកទឹកចិត្តជូនដល់ពួកគាត់ផងដែរ ដើម្បីរក្សាបាននូវគុណភាពបច្ចេកទេស ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
សូមរម្លឹកថា កីឡាតេក្វាន់ដូ ITF (ស្ទីលកូរ៉េខាងជើង) ហើយកំពុងពេញនិយមនៅលើពិភពលោក។ ITF មិនមែនជាប្រភេទកីឡាអូឡាំពិកទេ ប៉ុន្តែប្រភេទកីឡានេះតែងតែត្រូវបានរៀបចំការប្រកួតជើងឯកពិភពលោក ដោយសហព័ន្ធកីឡា ITF អន្តរជាតិជារៀងរាល់ឆ្នាំ។ ចំពោះកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ជាប្រភេទកីឡាសក្តានុពលមួយដែរ ដោយកាលពីឆ្នាំ២០១៩កន្លងទៅ កីឡាករជម្រើសជាតិ ប៉ាល់ ជីវ័ន្ត បានឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រមកជូនជាតិពីព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសប៊ុលហ្ការី៕
ដោយ ហេង ណាលីន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ចូលក្នុងវិស័យអាទិភាពមួយចំនួន
ក្រុមវាយកូនបាល់កម្ពុជាបន្តការហ្វឹកហាត់ ខណៈ Davis Cup ត្រូវពន្យារពេល
មន្ត្រីអាជ្ញាកណ្តាលបង្ហាញហេតុផលពីរ ដែលអាចដឹកនាំការប្រកួតស៊ីហ្គេម
ល្បែងលាក់កន្សែងបង្រៀនមនុស្សឲ្យមានភាពរហ័សរហួននិងចេះក្បួនយុទ្ធសាស្រ្ត
ការណែនាំពិសេស
ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang
ហុងស៊ុយផ្ទុកទ្រព្យដ៏ធំរបស់មនុស្ស គឺស្ថិតនៅលើផ្នែកទាំង ៣ នេះនៃរាងកាយ
រូបរាងមិនកំណត់គ្រប់យ៉ាងទេ ស្ត្រីដែលមាននិស្ស័យទាំង៣នេះមានភាពរុងរឿងខ្លាំងណាស់សម្រាប់ស្វាមីនិងកូន
ចាប់ពីថ្ងៃទី ១៥ មិថុនា ដល់ ១៥ តុលា អ្នកឆ្នាំទាំង ៤ រុងរឿងខ្លាំងទាំងស្នេហា ការងារ និងលុយកាក់ ងើបពីទុក្ខលំបាកហើយ
យោបល់ទាំងអស់ (0)