ច្បាប់ដាក់ប្រទេសជាតិក្នុងភាពអាសន្ន មិនមែនអនុវត្តភ្លាមៗ ក្រោយពេលចូលជាធរមាននោះទេ

TNAOT News 2020-04-22 16:57:32
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន​ បានថ្លែងថា សាធារណៈជនមួយចំនួនតួចយល់ច្រឡំថា នៅពេលច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន រៀបចំរួចរាល់ហើយចូលជាធរមាននោះ ប្រទេសនឹងត្រូវប្រកាសដាក់នៅក្នុងភាពអាសន្នភ្លាម នេះគឺជាការយល់ឃើញដោយភាន់ច្រឡំ ហើយមិនត្រឹមត្រូវទេ។

ផ្អែកលើបញ្ញត្តិនៃមាត្រ២២ថ្មី នៃរដ្ឋធម្មនុញ្ញ​ ច្បាប់នេះនឹងត្រូវយកមកអនុវត្តក្រោយពេលដែល ព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។ លោក ជិន ម៉ាលីន ពន្យល់ថា ក្រោយពេលព្រះមហាក្សត្រ ប្រកាសជាសាធារណៈដាក់ប្រដាក់ ប្រទេស នោះទើបច្បាប់នេះត្រូវយកមកអនុវត្ត ហើយបញ្ញត្តិផ្សេងៗ នៃច្បាប់នេះនឹងត្រូវយកមកអនុវត្ត ដើម្បីគ្រប់គ្រងប្រទេសស្តិតនៅក្នុងភាពអាសន្ន។ ហេតុនេះ មានន័យថា បើមិនមានប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្នទេ ច្បាប់នេះក៏មិនត្រូវយកមកអនុវត្តដែរ។​

មួយវិញទៀតអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា លក្ខណនៃការដាក់ប្រទេសជាតិក្នុងភាពអាសន្ន គឺតឹងរឹងណាស់ បើប្រៀបធៀបនឹងប្រទេសផ្សេងៗទៀត។ បណ្តាប្រទេសផ្សេងមួយចំនួន ត្រឹមតែប្រមុខរាជរដ្ឋាភិបាល ដូចជានាយករដ្ឋមន្ត្រី អាចប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្នបាន បណ្តាប្រទេសផ្សេងៗមួយចំនួនទៀត ត្រឹមតែសភា អាចប្រកាសដាក់ ប្រទេសក្នុងភាពអាសន្នបាន ប៉ុន្តែសម្រាប់កម្ពុជា ដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបាន លុះត្រាតែ មានលក្ខណ ២ជាចាំបាច់​ទី១ ​លុះត្រាតែប្រទេសជាតិប្រឈមុខនឹងគ្រោះថ្នាក់។ លក្ខណទី២ ​ ​ពេលប្រទេសជាតិប្រឈមុខគ្រោះថ្នាក់ហើយ ត្រូវមានលក្ខណមួយទៀត គឺត្រូវមានការយល់ព្រមពីឥស្សជនជនខ្ពស់៣រូប ដែលជាប្រមុខស្ថានប័នកំពូល របស់ជាតិ នោះគឺនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា នឹងប្រធានព្រឹទ្ធសភា។

លោក ជិន ម៉ាលីន ថា​លុះត្រាតែ ប្រមុខស្ថាប័នកំពូលទាំងបីនេះ ឯកភាពគ្នា ហើយយល់ឃើញថា កាលៈទេសៈពេលនេះ ជាកាលៈទេសៈចាំបាច់ ហើយគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ត្រូវតែប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្ន ទើបព្រះមហាក្សត្រ ទ្រង់ប្រទានដំណឹងជាសាធារណៈ ប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្ន៕ ដោយ៖ ប៊ុនធឿន 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ៨~៣ _ ប្រលោមលោក

    Novel Readers 2888 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ៨~៣ _ ប្រលោមលោក

    Novel Readers 2888 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ៨~៣ _ ប្រលោមលោក

    Novel Readers 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ចំណេះដឹង (ទស្សនៈ) ៖ ភាពខុសគ្នារវាងប្រជាជននៃប្រទេសមហាអំណាច និងប្រទេសធម្មតា

    និទានរឿងខ្មែរ 1268 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ចំណេះដឹង (ទស្សនៈ) ៖ ភាពខុសគ្នារវាងប្រជាជននៃប្រទេសមហាអំណាច និងប្រទេសធម្មតា

    និទានរឿងខ្មែរ 1268 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ចំណេះដឹង (ទស្សនៈ) ៖ ភាពខុសគ្នារវាងប្រជាជននៃប្រទេសមហាអំណាច និងប្រទេសធម្មតា

    និទានរឿងខ្មែរ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • នេះគឺជារូបរាងរបស់ Acura MDX 2022 🔥 ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Honda

    Square Car 4297 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នេះគឺជារូបរាងរបស់ Acura MDX 2022 🔥 ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Honda

    Square Car 4297 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នេះគឺជារូបរាងរបស់ Acura MDX 2022 🔥 ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Honda

    Square Car 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Ford Mustang Shelby GT500 ទម្លាក់កញ្ចប់ថ្មីសម្រាប់ឆ្នាំ 2022

    Naklork IT 4012 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Ford Mustang Shelby GT500 ទម្លាក់កញ្ចប់ថ្មីសម្រាប់ឆ្នាំ 2022

    Naklork IT 4012 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Ford Mustang Shelby GT500 ទម្លាក់កញ្ចប់ថ្មីសម្រាប់ឆ្នាំ 2022

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប