TNAOT News

· 2020-04-22

អារសាច់ខ្លួនឯងហើយបំប៉ោងរឿងថា ចោរប្លន់

#ចោរប្លន់# #នគរបាល# #សង្គម# #ព័ត៌មានសង្គម# #បំប៉ោង#

7599

ភ្នំពេញ៖ ​ស្ដ្រី​ម្នាក់​បែក​គំនិត​យក​កាំបិត​ចុង​ស្រួច និង​ឡាម​​មក​ចាក់​ អារ ជើងខ្លួន​ឯង​ រួចទៅប្រាប់សមត្ថកិច្ចដោយ ​​បំប៉ោង​រឿង​ ថាមានចោរប្លន់យកលុយ​អស់​ចំនួន​២៥០០ដុល្លា។ ​ ក្រោយ​កម្លាំង​នគរបាល ​នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ​សែនជ័យ ​ចុះ​មក​ធ្វើ​ការ​តាមដាន​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ទើប​ដឹង​ថា​ ជន​សង្ស័យ​គឺ​ជាអ្នក​​ប្រឌិត​រឿង​សោះ​។

ហេតុការណ៍នេះ​បានកើតឡើង​ នៅថ្ងៃទី២១​ ខែ​មេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦ និង ២០នាទី​ល្ងាច​ ស្ថិត​នៅ​ផ្ទះ​លេខ​១៧ ​ផ្លូវ​បេតុង​ ភូមិថ្មគោលទី២ សង្កាត់​ចោមចៅ​ទី​២​ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។  

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី​ជា​ជន​សង្ស័យ​មាន​ឈ្មោះ​ មាន​ ណាវី​ អាយុ​២១​ឆ្នាំ​ មុខរបរ​ចុង​ភៅ​ ស្នាក់នៅ​ភូមិ​ ថ្ម​គោល​ទី​២​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។ ចំណែក​ឯ​ជន​រងគ្រោះ​ជា​ថៅកែ​មាន​ឈ្មោះ​ មេីម​ រ៉ូយ៉ាល់​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរ​វិស្វករ​ ស្នាក់នៅ​ភូមិ​ សង្កាត់​ជាមួយ​គ្នា​។

បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕ សួង សាម 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស