SaroeunPheara

· 2020-04-23

ស្រ្តីម្នាក់បានលួចប្រាក់់ដើម្បីយកមកចិញ្ចឹមកូន ព្រោះតែការងារត្រូវបានផ្អាក

#haporn Kerdtruat# #COVID-19# #សង្គម# #លួចប្រាក់់# #នយោបាយជាតិ#

2318

ស្រ្តីម្នាក់បានបាត់បង់ការងារព្រោះតែការរីករាលដាលនៃវីរុសកូរ៉ូណា ហើយត្រូវបានគេចោទប្រកាន់ថាបានលួចប្រាក់របស់គេ។ គាត់បានសារភាពថា គាត់ខ្វះខាតប្រាក់កាស ហើយត្រូវការប្រាក់ជាចាំបាច់ដើម្បីទិញចំណីឱ្យកូនរបស់គាត់ដែលនៅតូច។

ប៉ូលិសបានចាប់ខ្លួនអ្នកស្រី haporn Kerdtruat អាយុ ២៥ឆ្នាំនៅបន្ទប់ជួលរបស់គាត់ ដែលស្ថិតនៅក្នុងស្រុក Muang កាលពីថ្ងៃពុធ ហើយបានចោទប្រកាន់គាត់ពីបទលួចប្រាក់ចំនួន ១០០០ បាតកាលពីថ្ងៃអាទិត្យ។ អ្នកស្រី Aphaporn បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា គាត់គឺជាជាងកាត់សក់ហើយពេលនេះគាត់បាត់បង់ការងារធ្វើព្រោះ ហាងថែរក្សាសម្ផស្សត្រូវបានបិទដោយសារការ ការរីករាលដាលនៃវីរុសកូរ៉ូណា។ អ្នកស្រី Aphaporn បាននិយាយថា កាលពីថ្ងៃអាទិត្យគាត់បានយកកូនរបស់គាត់អាយុមួយឆ្នាំជិះម៉ូតូទៅទិញទឹកដោះគោជាមួយគាត់ដែរ ហើយពេលនោះគាត់នៅសល់ប្រាក់តែ ១២០បាតប៉ុណ្ណោះ។ គាត់បានប្រាប់ប៉ូលិសថា គាត់បានឃើញកាបូបមួយនៅខាងមុខកន្លែងចតម៉ូតូក្រៅហាង ហើយគាត់ក៏បានលួចយកវាមក ពីព្រោះគាត់គ្មានលទ្ធភាពរកលុយដើម្បីចិញ្ចឹមកូននោះទេ។

លោកស្រី Aphaporn បាននិយាយថា អ្នកស្រីយកតែលុយទេ ចំណែកឯកាបូប អ្នកស្រីបានបោះវាទៅជិតធុងសម្រាមដែលនៅក្បែរនោះ។ ក្រោយមកម្ចាស់កាបូបបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលBan Ped។ គាប់ជួននៅទីនោះមានកាមេរ៉ាដែលអាចចាប់សកម្មភាព​ និងម៉ូតូរបស់ចោរបាន ប៉ូលិសក៏តាមចោរតាមរយៈអាសយដ្ឋាន ហើយចុងក្រោយប៉ូលិសបានទៅដល់ផ្ទះចោរព្រមទាំងបានឃើញម៉ូតូចោរចតនៅមុខផ្ទះជួលនោះតែម្តង។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស