TNAOT News

· 2020-04-23

បន្តមិនមានករណីវិជ្ជមានកូវីដ១៩ ហើយក៏មិនមានអ្នកជាសះស្បើយថ្មីដែរ

#COVID-19# #ជាសះស្បើយ# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#

10138

ភ្នំពេញ៖ មិនមានករណីវិជ្ជមានកូវីដ១៩ ថ្មី និងមិនមានករណីព្យាបាលជាសះស្បើយ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កាលពីម្សិលមិញនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

គិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១១០នាក់ ស្មើរនឹង ៩០,១៦ភាគរយ ដោយមានបុរសជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៣៨នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១២នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ ៤៦នាក់។

ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ១២នាក់ នៅក្នុងនោះមានស្ត្រី ៧នាក់ ដោយកំពុងដាក់ព្យាបាលនៅមន្ទីពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។

សូមរម្លឹកថា គិតមកត្រឹមព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញករណីឆ្លងសរុបចំនួន ១២២នាក់ ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១១០នាក់ ប៉ុន្តែគ្មានករណីស្លាប់នៅឡើយនោះទេ៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស