SaroeunPheara

· 2020-04-23

Braithwaite ចង់បន្តលេងឱ្យ Barcelona ច្រើនឆ្នាំទៅមុខទៀត

#Barcelona# #កីឡា# #Martin Braithwaite# #ខ្សែប្រយុទ្ធ# #បាល់ទាត់អន្តរជាតិ#

742

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិប Barcelona កីឡាករ Martin Braithwaite ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់បន្តលេងនៅក្លិបរយៈពេលយូរបន្តទៀត បន្ទាប់ពីមានព័ត៌មានលេចឮពីការផ្ទេរចេញនៅរដូវក្តៅនេះ។

ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះត្រូវបាន Barcelona ចុះហត្ថលេខាមកពី ក្លិប Leganes នៅរដូវកាលនេះ ជាមួយតម្លៃផ្ទេរ ១៨លានអឺរ៉ូ ដោយចុះកុងត្រារហូតដល់ឆ្នាំ២០២៤។

ក្លិបដែលកំពុងឈរនៅកំពូលតារាង LaLiga របស់ប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាយកខ្សែប្រយុទ្ធរូបនេះ ដើម្បីមកជួយសម្រួលកន្លែងលេងរបស់ Ousmane Dembele ដែលកំពុងមានបញ្ហារបួស ដោយពួកគេសង្ឃឹមថានឹងអាចជួយសម្រួលដល់តំបន់នេះបានបន្ថែម ខណៈពេលដែលរូបគេទើបតែបង្ហាញខ្លួនបាន ៣ប្រកួត ប៉ុណ្ណោះ បន្ទាប់ពីផ្ទេរមកកាន់ទឹកដី Camp Nou ។

Braithwaite បាននិយាយប្រាប់កាសែតអេស្ប៉ាញ ESPN ថា “ខ្ញុំប្រាកដក្នុងចិត្តថានឹងអាចលេងនៅទីនេះរយៈពេលឱ្យច្រើនជាង ៤ឆ្នាំ ទៅមុខទៀត។ ខ្ញុំចង់បន្តលេងជាមួយកីឡាករលំដាប់ពិភពលោកជាច្រើននៅទីនេះទៀត និងចង់ឈ្នះពានរង្វាន់ជាមួយក្លិប Barcelona ផងដែរ”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស