TNAOT News

· 2020-04-23

រញ្ជួយព្រះធរណីនៅភាគកណ្តាលជប៉ុន

#សង្គម# #ជប៉ុន# #ការញ្ជួយដី# #ព័ត៌មានសង្គម# #Nagano#

388

ប្រភពព័ត៌មាន​រាយការណ៍បឋម​បាន​បញ្ជាក់ថា មានគ្រោះរញ្ជួយដី​មួយ​បានកើតឡើង​ ធ្វើឲ្យកក្រើកញាប់ញ័រ​នៅក្នុងខេត្តភាគកណ្តាល​របស់ប្រទេសជប៉ុន ។ នៅពេលភ្លាមៗនេះ មិនមាន​របាយការណ៍​អំពីខូចខាត គ្រោះថ្នាក់ដល់អាយុជីវិត​ ឬបណ្តាលឲ្យ​មានរលកយក្សស៊ូណាមិន​នោះទេ ។ 

អាជ្ញាធរ​ពាក់ព័ន្ធ​មិនទាន់ឃើញចេញព្រមាន​អំពីការវាយប្រហារ​ដោយរលកយក្សស៊ូណាមិ​នោះដែរ ។ គ្រោះរញ្ជួយដីនេះ​កើតឡើងនៅវេលាម៉ោង​៤និង​៤៤នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

តាមភ្នាក់ងារឧតុនិយម​ជប៉ុន​​បានបញ្ជាក់ថា គ្រោះរញ្ជួយដីនៅពេលនេះ ទំហំ​៥,៥រ៉ិចទ័រ កើតឡើង​នៅក្នុងខេត្ត Nagano ។ ចំណុចកណ្តាល​គ្រោះរញ្ជួយដីនេះ តែប្រមាណ​៣០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីទីក្រុងតូក្យូ ហើយមានជម្រៅ​​១០​គីឡូម៉ែត្រ ។

គួរបញ្ជាក់ថា ជប៉ុន​តែងតែ​កើតឡើង​នូវគ្រោះរញ្ជួយដី និងផ្ទុះ​ភ្នំភ្លើង​ជាញឹកញាប់ ។ អ្នកជំនាញ​បាននិយាយថា ទីតាំងភូមិសាស្ត្រប្រទេសជប៉ុន​ស្ថិតនៅត្រង់ចំណុច​សកម្ម​​ ដែលត្រូវបានហៅថា តំបន់​ខ្សែក្រវាត់​ភ្លើង​ ។ ចំណុចនេះហើយ​ធ្វើឲ្យរងគ្រោះ​ដោយសារផ្ទុះភ្នំភ្លើង រលកយក្សស៊ូណាមិ និង​ការរញ្ជួយដី​កម្លាំងខ្លាំង ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស