TNAOT News

· 2020-04-23

ក្រសួងសុខាភិបាល៖ពលរដ្ឋខ្មែរហាក់ដូចជាភ្លេចខ្លួនចំពោះកូវីដ១៩ ក្រោយលែងមានករណីឆ្លង

#COVID-19# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ# #ពលរដ្ឋខ្មែរ#

4988

ភ្នំពេញ៖ ប្រជាពលរដ្ឋមេត្តាកុំភ្លេចខ្លួន ឬធ្វេសប្រហែសឱ្យសោះ បើទោះបីជា ១១ថ្ងៃជាប់ៗគ្នាមកនេះ កម្ពុជាពុំមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ណាមួយក៏ដោយ។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងលើកទី៣ ស្ដីពីការងារឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍ថា៖ “បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនហាក់ដូចជាភ្លេចខ្លួន ដោយមានអ្នកខ្លះរហូតដល់មានការរាប់ថយក្រោយករណីជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជាយើង ដែលការធ្វើនេះគឺពុំត្រឹមត្រូវទេ”។

សូមជម្រាបផងដែរថា កម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ១១ថ្ងៃជាប់គ្នាមកហើយ ខណៈអ្នកជំងឺដែលកំពុងព្យាបាលនៅសល់តែ ១២នាក់ប៉ុណ្ណោះ ក្នុងចំណោមករណីឆ្លងសរុបចំនួន ១២២នាក់ ដោយក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ១១០នាក់៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស