TNAOT News

· 2020-04-23

កូនស្រី នី រតនា កើតទើបបាន១ខែ កន្លះសោះ ឃ្យូតគួរឲ្យខ្នាញ់ខ្លាំង

#តារាចម្រៀង# #នី រតនា# #កម្សាន្ត# #កូនស្រី# #តារាខ្មែរ#

2326

តារាចម្រៀង នី រតនា ក្រោយពីភរិយា សម្រាលបានកូនស្រីម្នាក់ ដែលមានឈ្មោះយ៉ាងពីរោះថា នីវណ្ណ មែលឡានី ហៅ មែល (Mel) ជីវិតគ្រួសារលោកកាន់តែមានសុភមង្គលខ្លាំងៗឡើង។


ជាក់ស្តែងថ្មីៗនេះ នី រតនា បានបង្ហោះរូបកូនស្រីជាច្រើនសន្លឹក នៅគណនីហ្វេសប៊ុកផ្លូវការ ដែលនាងតូច មែល ទើបតែអាយុបាន ១ខែកន្លះប៉ុណ្ណោះ មានមុខមាត់ឃ្យូតគួរឲ្យខ្នាញ់បាត់ទៅហើយ ទម្ងន់ 5.25Kg និងកម្ពស់ 57cm គឺសុខភាពល្អណាស់។


ក្រោយពីឃើញបែបនេះបណ្តាអ្នកគាំទ្រ នី រតនា ជាច្រើននាក់បានលើកសរសើរថារឿងអីកូនមិនគួរឲ្យខ្នាញ់នោះ បើឪពុកម្តាយស្អាតម្លឹងៗហើយ៕

អត្ថបទដោយ៖ លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស