មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម អះអាងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ មានការស្នើសុំបើកបង្កើតរោងចក្រថ្មីចំនួន៧៧ រោងចក្រ

information-gov 2020-04-23 16:17:58
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ហេង សុខ គង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអះអាងថា ក្នុងរយៈពេលត្រីមាសទីមួយឆ្នាំ២០២០នេះ មានការស្នើសុំបង្កើតរោងចក្រថ្មីចំនួន៧៧រោងចក្រ នៅកម្ពុជានេះ ដែលនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្ដម ហេង សុខគង់ បានគូសបញ្ជាក់ថា ទន្ទឹមនឹងការស្នើសុំបង្កើតរោងចក្រថ្មីយ៉ាងនេះក្តី ក៏យើងឃើញថាមានរោងចក្រចំនួន៦ផងដែរ ដែលបានស្នើសុំបិទនៅកម្ពុជា ស្របពេលដែលកម្ពុជាក៏ដូចនៅលើពិភពលោកបាននឹងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យរោងចក្រមួយចំនួនបង្ខំចិត្តបិទ ឬព្យួរការងារកម្មករក្រោមហេតុផលខ្វះវត្ថុធាតុដើម្បីផលិត។ ឯកឧត្ដមបានលើកឡើងថា តែសម្រាប់ការបិទរោងចក្រនៅកម្ពុជានេះ គឺក្រសួងយល់ឃើញថាប្រហែលជារោងចក្រទាំងនោះប្រឈមមុខនឹងបញ្ហាក្ស័យធុន ឬបញ្ហាមួយចំនួនផ្សេងទៀតដែលបង្ខំឱ្យថៅកែរោងចក្រសម្រេចចិត្តបិទ។

ឯកឧត្តមបានបន្តថា នេះគឺជាមោទនភាពណាស់សម្រាប់កម្ពុជាក្នុងកាលៈទេសៈនៃវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលមានការស្នើសុំបង្កើតរោងចក្រថ្មីចំនួន៧៧។ ទន្ទឹមនេះ ប្រទេសមួយចំនួនបានបិទរោងចក្រដោយសារតែបញ្ហាខ្វះវត្ថុធាតុដើមដើម្បីផលិតដែលធ្វើឱ្យប្រទេសទាំងនោះបង្ខំចិត្តបិទតែម្តង។ ដោយឡែកសម្រាប់កម្ពុជាក្រោមកិច្ចសហការយ៉ាងខ្លាំងក្លាពីសំណាក់មិត្តចិន កម្ពុជាបានទទួលនូវវត្ថុធាតុដើមដើម្បីបម្រើដល់សង្វាក់ផលិតកម្មនៅកម្ពុជា ជៀសវាងការខ្វះវត្ថុធាតុដើមសម្រាប់ផលិត។

ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា នៅពេលដែលកម្ពុជាខ្វះខាតវត្ថុធាតុដើមដើម្បីផលិត ក្នុងកាលៈទេសៈនៃការកើតឡើងនូវជំងឺកូវីដ-១៩ ជាលក្ខណៈជាសកលនេះ ចិនបានផ្តល់មកកម្ពុជានូវវត្ថុធាតុដើម ដល់កម្ពុជាសម្រាប់បំពេញសង្វាក់ផលិតកម្មនៅកម្ពុជាមុនគេបំផុតលើពិភពលោកបើទោះបីជាវាមិនទាន់គ្រប់គ្រាន់ក៏ដោយ៕

ដោយ ចាន់ សុធីវង្ស

សេចក្តីប្រកាស៖

អត្ថបទនេះដកស្រង់ចេញពីបណ្តាញព័ត៌មានក្នុងស្រុក វាមិនមែនជាគំនិតឬគោលការណ៍របស់ TNAOTទេ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សូមជូនជាដំណឹងតាមរយៈsupport@tnaot.com ឬទូរសព្ទ023922788 យើងនឹងលុបចោល។​

ការណែនាំពិសេស

  • Tundra 2022 បង្ហាញខ្លួនជាផ្លូវការ (មាន៦ trim)

    Naklork IT 128 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Tundra 2022 បង្ហាញខ្លួនជាផ្លូវការ (មាន៦ trim)

    Naklork IT 128 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Tundra 2022 បង្ហាញខ្លួនជាផ្លូវការ (មាន៦ trim)

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អ៊ីរ៉ង់ ចាត់ទុកសកម្មភាព របស់អាមេរិកថា ជាលក្ខណៈវិនិច្ឆ័យ ដើម្បីសម្រេចការ ចរចានុយក្លេអ៊ែរ

    ដើមអម្ពិល-DAP News 98 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អ៊ីរ៉ង់ ចាត់ទុកសកម្មភាព របស់អាមេរិកថា ជាលក្ខណៈវិនិច្ឆ័យ ដើម្បីសម្រេចការ ចរចានុយក្លេអ៊ែរ

    ដើមអម្ពិល-DAP News 98 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អ៊ីរ៉ង់ ចាត់ទុកសកម្មភាព របស់អាមេរិកថា ជាលក្ខណៈវិនិច្ឆ័យ ដើម្បីសម្រេចការ ចរចានុយក្លេអ៊ែរ

    ដើមអម្ពិល-DAP News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការហ៊ានប្រឈមមុខនឹងពាក្យរះគន់របស់អ្នកដទៃ

    នារីវត្តភ្នំ 728 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការហ៊ានប្រឈមមុខនឹងពាក្យរះគន់របស់អ្នកដទៃ

    នារីវត្តភ្នំ 728 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការហ៊ានប្រឈមមុខនឹងពាក្យរះគន់របស់អ្នកដទៃ

    នារីវត្តភ្នំ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • កែប្រែទម្លាប់ដើម្បីសង្គមជាតិ

    funtion 4299 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កែប្រែទម្លាប់ដើម្បីសង្គមជាតិ

    funtion 4299 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កែប្រែទម្លាប់ដើម្បីសង្គមជាតិ

    funtion 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប