
information-gov
· 2020-04-23
មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ជំរុញដល់ប្រជាកសិករបង្កើនការដាំដុះបន្លែ ខណៈដែលកម្ពុជា កាត់បន្ថយការនាំចូលពីក្រៅប្រទេស
#កសិករ# #កសិកម្ម# #សង្គម# #មន្ទីរកសិកម្ម# #ការដាំដុះ#
4133
វីទ្យុជាតិកម្ពុជា : ហាន់ ស្រីណា ២២ .០៤. ២០៖
មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ជំរុញដល់ប្រជាកសិករបង្កើនការដាំដុះបន្លែ ដើម្បីបង្កើនសេដកិច្ចក្នុងគ្រួសារនិងធានាការផ្គត់ផ្គង់ក្នុងស្រុក ខណះដែល កម្ពុជាកំពុងកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា នៅដើមរដូវនេះមន្ទីរបានចុះណែនាំប្រជាកសិករ ពីបច្ចេកទេសថ្មីៗក្នុងការដាំដុះឲ្យស្របតាមស្តង់ដារនិងទទួលបានទិន្នផលខ្ពស់។ជាមួយគ្នា នេះ លោក បានជំរុញដល់ប្រជាកសិករបង្កើនការដាំដុះបន្លែឲ្យបានច្រើនប្រភេទ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងធ្វើការនាំចេញ។
លោក បបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករកំពុងមមាញឹកក្នុងការងារភ្ជួររាស់ និងហាលដីជាង៤០០០ហិចតាបន្ទាប់ពីមានភ្លៀងធ្លាក់ជាបណ្តើរៗ ហើយនៅតាមភូមិឃុំមួយចំនួន ប្រជាកសិករបានកំពុងធ្វើការប្រមូលផលដំណាំ មានដូចជា ត្រឡាច ត្រសក់ទ្រើង បន្លែស្លឹក(ស្ពៃ សាលាដ៍…) សណ្ដែកកួរ ជាដើម ដែលក្នុង១ថ្ងៃអាចផ្គត់ផ្គង់ទីផ្សារក្នុងខេត្តបានជាមធ្យមប្រមាណពី ២តោន ទៅ ៣តោន ចំពោះតំលៃផលិតផលវិញ សង្កេតឃើញថាមានតំលៃខ្ពស់ ធ្វើអោយកសិករប្រឹងប្រែងដាំដុះបន្ថែមដើម្បីលើកស្ទូយជីវភាពគ្រួសារ។ ពាក់ព័ន្ធទៅនឹងបន្លែដែលពួកគាត់ដាំរដូវកាលនេះពួកគាត់ដាំបានគឺជួយពួកគាត់ច្រើនគឺបន្លែរបស់ពួកគាត់ឡើងថ្លៃដូចជាស្ពៃធ្លាប់តែ១គីឡូ២០០០រៀលឡើងដល់ ៤០០០ រៀល ខ្ទឹមធ្លាប់តែ២០០០រៀលឡើងដល់៤០០០រៀលដែរ ។ហើយខាងមន្ទីរក៏បានជំរុញបន្ថែមឲ្យពួកគាត់ចុះទៅដល់មូលដ្ឋានដើម្បីជម្រុញឲ្យប្រជាពលរដ្ឋបង្កើនការដាំបន្លែការចិញ្ចឹមសត្វ ការចិញ្ចឹមត្រីតាមស្រះការចិញ្ចឹមត្រីតាមបែរ ដើម្បីបង្កើនការផ្គត់ផ្គង់នៅក្នុងខេត្តនិងការនាំចេញក្រៅខេត្ត។ លោកក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងដាំដុះដើម្បីទទួលបានគុណភាពហើយនៅពេលជួបប្រទះបញ្ហាសត្វល្អិតដែលមិនអាចគ្រប់គ្រងបានត្រូវរាយការណ៏មកខាងមន្ទីរដែលពាក់ដើម្បីមន្រ្តីជំនាញ ចុះជួយអន្តរាគមន៏ទាន់ពេលវេលា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ចូលក្នុងវិស័យអាទិភាពមួយចំនួន
ក្រុមវាយកូនបាល់កម្ពុជាបន្តការហ្វឹកហាត់ ខណៈ Davis Cup ត្រូវពន្យារពេល
មន្ត្រីអាជ្ញាកណ្តាលបង្ហាញហេតុផលពីរ ដែលអាចដឹកនាំការប្រកួតស៊ីហ្គេម
ល្បែងលាក់កន្សែងបង្រៀនមនុស្សឲ្យមានភាពរហ័សរហួននិងចេះក្បួនយុទ្ធសាស្រ្ត
យោបល់ទាំងអស់ (0)