TNAOT News

· 2020-04-23

អូស្ត្រាលី នឹងបន្តបិទព្រំដែន ៣ខែបន្ថែមទៀត

#COVID-19# #អូស្ត្រាលី# #សង្គម# #ព្រំដែន# #ព័ត៌មានសង្គម#

508

ទោះបីអូស្ត្រាលី បានពិចារណាបន្ធូរបន្ថយវិធានការដាច់ដោយឡែកមួយចំនួន ខណៈដែល​ចំនួន​ករណី Covid-19 មានការថយចុះក៏ដោយ ក៏ប្រទេសអូស្រ្តាលីអាចនឹងបន្តបិទព្រំដែន រយៈ​ពេលពី៣ទៅ៤ខែទៀត។

ការរាតត្បាត Covid-19 នៅអូស្ត្រាលីធ្លាក់ចុះយ៉ាងខ្លាំង នៅពេលនេះចំនួនករណីថ្មីមានតិចជាង ១០ ករណីក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។ ក្នុងស្ថានភាពនេះរដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណាបន្ធូរបន្ថយវិធានការដាច់ដោយឡែកមួយចំនួន។ ទោះយ៉ាងណាការបិទព្រំដែនអាចបន្តរក្សា រយៈពេល៣ទៅ៤ខែទៀត ដើម្បី​ធានា​ថា នឹងមិនមានអ្នកឆ្លងថ្មីកើនឡើង។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការស៊ើបអង្កេតរបស់ព្រឹទ្ធសភា ស្តីពីការទប់​ស្កាត់​របស់​អូស្រ្តាលី ចំពោះការរីករាលដាលនៃជំងឺCovid-19 រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្រ្តាលី លោក Brendan Murphy បានបញ្ជាក់ថា ទោះបីជាក្នុងរយៈពេល៣សប្តាហ៍ទៀត​វិធានការ​ដាច់ដោយ​ឡែក​មួយចំនួននឹងត្រូវដកចេញ។ ប៉ុន្តែនៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន ដែលមានចំនួនអ្នក​ឆ្លងបន្ត​កើនឡើង ដូច្នេះអូស្ត្រាលីត្រូវបន្តបិទព្រំដែនដដែល។ ជាមួយគ្នានេះ លោក Brendan Murphy បានស្នើពលរដ្ឋរបស់ខ្លួនមិនឱ្យចេញទៅក្រៅប្រទេស ក្នុងកាលៈទេសៈនេះ។

នៅថ្ងៃទី​២៣ខែមេសា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់ថា​ រដ្ឋា​ភិបាល​​នឹងពិចារណា​បើកព្រំដែនជាមួយ ញ៉ូវហ្សឺឡែន ជាប្រទេសជិតខាង​ ដែលគ្រប់​គ្រង​ស្ថានភាពឆ្លងកូវីដ១៩ឲ្យបានល្អបំផុត៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស