TNAOT News
· 2020-04-23
អគ្គីភ័យលេបត្របាក់ឃ្លាំងអេតចាយមួយកន្លែង ខណៈម្ចាស់ចាក់សោទ្វារទៅលេងស្រុក
#អគ្គីភ័យ# #សង្គម# #ឃ្លាំង# #អេតចាយ# #ព័ត៌មានសង្គម#
708
ភ្នំពេញ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈម្ចាស់ចាក់សោទ្វារទុកចោល ហើយនាំគ្នាទៅលេងស្រុកកំណើត។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២:៣០នាទីរសៀល នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ ស្ថិតនៅផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុឃ្លាំងអេតចាយខាងលើម្ចាស់បានចាក់សោទ្វារទុកចោល ហើយក៏នាំគ្នាទៅលេងស្រុកកំណើត លុះនាថ្ងៃកើតហេតុខាងលើ ស្រាប់តែគេឃើញមានអណ្តាតភ្លើងឆេះចេញមកពីក្នុងឃ្លាំង បង្កឲ្យមានផ្សែងខ្មៅហុយយ៉ាងខ្មួលខ្មាញ់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ ខណៈភ្លាមៗនោះដែរក៏មានរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថចំនួន ៣គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ២គ្រឿង និងរថយន្តក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ២គ្រឿង បានមកអន្តរាគមន៍ជួយបាញ់ពន្លត់ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង ៣:២០នាទីក្នុងថ្ងៃដដែល។បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អគ្គីភ័យដែលឆាបឆេះឃ្លាំងអេតចាយខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងគ្រោះនោទេ ប៉ុន្តែគ្រាន់រងការខូចខាតសម្ភារអេតចាយអស់មួយចំនួនធំ និងឆេះឃ្លាំងស្តុកអេតចាយអស់ទាំងស្រុងតែម្តង៕ ដោយ៖ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្ស ២៨នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចដោយពួកសកម្មប្រយុទ្ធនៅភាគអាគ្នេយ៍អ៊ីរ៉ង់
គេធ្លាប់ប្រាប់ខ្ញុំថា ខ្ញុំល្អណាស់សម្រាប់គេ ក៏ជាមនុស្សតែម្នាក់ដែលល្អចំពោះគេ តែចុងក្រោយ!!!
គ្រួសារមានសញ្ញាទាំង៣នេះ គ្រួសារនឹងមានតែស្នាមញញឹម និងភាពកក់ក្តៅ
រុស្ស៊ីអះអាងពីការរុលចូលទៅមុខ នៅជិតទីក្រុង Chasiv Yar ខណៈដែលអ៊ុយក្រែន ត្រៀមទទួលជំនួយថ្មី
យោបល់ទាំងអស់ (0)