ចង់មានវិជ្ជាជីវៈ? បួនធីបខ្លីៗសម្រាប់អ្នកចាប់ផ្តើមធ្វើការឯករាជ្យដំបូងៗ

Wapatoa 2020-05-12 13:57:42
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

អត្ថបទនេះអាចចេញជារូបរាងបានដោយសារការគាំទ្រពីដៃគូដ៏ល្អរបស់យើង ធនាគាប្រេដប៊ែងខេមបូឌា ដែលពួកគាត់យកចិត្តទុកដាក់ពីសុខទុក្ខលុយកាក់របស់គ្នាយើងណាស់ណា!

និយាយថា ឥលូវអ្នកបានសម្រេចចិត្តលក់ខ្លួនក្នុងផ្សារហើយ សម្រេចចិត្តដាក់ជំនាញលក់ក្នុងទីផ្សារការងារ ដោយផ្តើមធ្វើការឯករាជ្យ (ដែលគេហៅថា freelance freelance ហ្នឹងឯង)។ ហេតុអីបានជាយើងធ្វើមិនបាន បើងាកឆ្វេងងាកស្តាំ ឃើញគេធ្វើការងារឯករាជ្យពេញហ្នឹង!

អ្នកគិតត្រូវហើយ ដោយសារនៅសម័យនេះសម្បូរហាង និងជំនួញតូចៗដែលត្រូវការអ្នកធ្វើការឯករាជ្យ ដែលធ្វើការតាមគម្រោង ហើយមិនត្រូវការប្រាក់ខែនោះឯង។ សម្រាប់សិស្សដែលនៅរៀន ឬអ្នកធ្វើការពេញម៉ោង ជំនាញនេះត្រូវម៉ាច់តែម្តង ដោយសារយើងមិនបាច់មានម៉ោងការងារត្រឹមត្រូវ មិនបាច់ពាក់ខោអាវស្អាតបាតទៅការិយាល័យទេ។ ណាមួយអ្នកខ្លះស្រឡាញ់ការងាររបៀបនេះ ដោយសារគេមានសិទ្ធិក្នុងការសម្រេចចិត្តថាខ្លួនចង់ធ្វើការមួយថ្ងៃប៉ុន្មានម៉ោង ចង់ទទួលគម្រោងណា ចង់រុញច្រានគម្រោងណាស្រេចចិត្ត អ្នកខ្លះចង់ទៅដើរលេងបាត់ខ្លួនមួយខែក៏មិនអី ឲ្យតែប្រាប់គេប្រាប់ឯងរួចស្រេចជាមុន។ តែអ្នកត្រូវចាំថា បើទោះជាយើងអាចជ្រើសរើសគម្រោង និងម៉ោងធ្វើការខ្លួនឯងក្តី ក៏មិនមែនបានន័យថាយើងអាចមិនប្រកាន់ភ្ជាប់នូវទំនួលខុសត្រូវក្នុងការងារនោះទេ… ការងារឯករាជ្យក៏នៅតែជាការងារ ហើយវាត្រូវការឲ្យយើងមានវិជ្ជាជីវៈដដែលទេ! 

នេះសម្រាប់អ្នកដែលទើបចាប់ការងារឯករាជ្យ ឬបានធ្វើយូរហើយ (អានលេងៗទៅក៏មិនខាតអីដែរ!) យើងមានធីបចំនួនបួនសម្រាប់ធ្វើខ្លួនអ្នកឲ្យមានវិជ្ជាជីវៈជាងមុន ដើម្បីអ្នកអាចធ្វើការពោរពេញដោយទំនួលខុសត្រូវ ដែលធ្វើឲ្យអតិថិជនពេញចិត្ត ហើយបន្តធ្វើការជាមួយអ្នកទៅថ្ងៃមុខទៀត! 

ជំហានទី ១៖ ធ្វើការដូចអ្នកដែលមានវិជ្ជាជីវៈ នោះបានន័យថាត្រូវតែធ្វើ ទោះគ្មានអារម្មណ៍ធ្វើក្តី

ស្តាប់ទៅនិយាយដូចអត់និយាយ! បើចង់មានវិជ្ជាជីវៈ ត្រូវធ្វើជាអ្នកមានវិជ្ជាជីវៈ? ភាគច្រើនយើងគិតថា អ្នកដែលមានវិជ្ជាជីវៈហ្នឹងគឺអ្នកដែលមានជំនាញខ្ពស់ ឬអ្នកដែលពាក់ខោអាវស្អាតបាតត្រឹមត្រូវពេលជួបប្រជុំ។ តែខ្ញុំថានោះគ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះ… ខ្ញុំជឿថា ការមានវិជ្ជាជីវៈនេះគឺគេគិតលើភាពប្តេជ្ញាចិត្ត និង ឆន្ទៈការងាររបស់យើងពេលយើងធ្វើការប៉ុណ្ណោះ។

បើយើងងាកមកមើលពីប្រវត្តិនៃពាក្យនេះក៏មានន័យស្រដៀងអ្វីដែលខ្ញុំគិតដែរ។ ពាក្យវិជ្ជាជីវៈនេះ គេសរសេរថា professional ជាអង់គ្លេស។ វាបានមកពីពាក្យឡាតាំង professionem ដែលមានន័យថា «ប្រកាសជាសាធារណៈ»។ ដល់ក្រោយមក វាក្លាយទៅជាពាក្យបារាំង profession ដែលកាលនោះមានន័យថា ការប្តេជ្ញាចិត្តស្បត់ថានឹងធ្វើអ្វីមួយ។

ឃើញទេ? សូម្បីតែដើមកំណើតពាក្យក៏និយាយពីការប្តេជ្ញាចិត្ត និងសម្បថដែរ។ ដូច្នេះហើយមិនខ្វល់ថាអ្នកមានសាក់ពេញខ្លួន ឬពាក្យបាវជាអាវនោះទេ ឲ្យតែអ្នកប្តេជ្ញាចិត្តធ្វើការ ហើយបញ្ចប់ការងារទាន់ពេល និងមានគុណភាពល្អនោះ បានន័យថាអ្នកមានវិជ្ជាជីវៈហើយ!

រូបបានមកពី៖ the wild juniper

តែពិបាកមួយរឿងធ្វើការឯករាជ្យ នោះគឺជម្ងឺខ្ជិលនោះឯង។ ពេលយើងគ្មាននរណានៅត្រួតត្រាពីលើ ពេលយើងគ្មានថ្ងៃនិងម៉ោងធ្វើការត្រឹមត្រូវនោះ ចេះតែមានទំនោរខ្ជិលធ្វើការ បង្ហួសការងារដោយសាររវល់នេះរវល់នោះ។ តែបើអ្នកធ្វើការតាមអារម្មណ៍ ហើយធ្វើការយឺត មិនមានគុណភាពនោះ បានន័យថាអ្នកគ្មានវិជ្ជាជីវៈ មិនគោរពតាមពាក្យសន្យាដែលបានព្រមព្រៀងជាមួយអតិថិជនជាមុននោះទេ។ ដូច្នេះហើយ ធីបទីមួយ ហើយដែលជាធីបសំខាន់បំផុតនោះគឺ បើចង់មានវិជ្ជាជីវៈខ្ពស់ អ្នកត្រូវបង្ខំចិត្តធ្វើការជារៀងរាល់ថ្ងៃ ទោះគ្មានអារម្មណ៍ធ្វើការក្តី។ 

«ស្អី? ឯងខំរត់ពីការងារពេញម៉ោងដោយមិនចង់បង្ខំចិត្តធ្វើការ ហើយឥលូវត្រូវបង្ខំចិត្តដដែលមែន? ឯណាសេរីភាពខ្ញុំ???»

នេះក៏ជាគំនិតរបស់ខ្ញុំកាលដែលខ្ញុំចាប់ផ្តើមដំបូងផងដែរ តែបើយើងងាកមកមើលគេផ្សេងក្នុងសៀវភៅ តើសិល្បករធ្វើការរបៀបណា (Daily Rituals: How Artists Work) ជាពិសេសគឺសិល្បករដែលមិនចាំបាច់ធ្វើការពេញម៉ោង ដែលអាចនិពន្ធ ឬតែងស្នាដៃពេលណាក៏បាននោះ យើងនឹងឃើញថាទោះគ្មានគេបង្ខំគាត់ ក៏គាត់បង្ខំឲ្យខ្លួនឯងធ្វើការជារៀងរាល់ថ្ងៃមិនដែលខានផងដែរ។ អ្នកខ្លះធ្វើការពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ ល្ងាចដូចគេអ្នកធ្វើការក្នុងការិយាល័យ ឯអ្នកខ្លះធ្វើពីម៉ៅង ២ យប់ ដល់ម៉ោង ៩ ព្រឹកខុសគេខុសឯង។ ឧទាហរណ៍ លោកអឺណឹស ហេមីងវ៉េ (Ernest Hemmingway) ដែឡជាអ្នកនិពន្ធដ៏ល្បីម្នាក់តែងក្រោកឡើងមកនិពន្ធរាល់ព្រឹកព្រហាមមិនដែលខានមួយព្រឹកទេ ទោះពេលយប់មុនគាត់ទៅក្រៅជប់លៀង ផឹកស្រវឹងអួលប្រនួលយ៉ាងណាក៏ដោយក៏មិនដែលខានដែរ។

ការដែលប្រកាន់ខ្លួនធ្វើការជារៀងរាល់ថ្ងៃមិនដែលខាន ទោះគ្មានគេបញ្ជាឲ្យធ្វើនេះ ដូចជាអ្វីដែលលោកស្ទេហ្វិន ឃីង (Stephen King) ដែលជាអ្នកនិពន្ធល្បីមួយរូបទៀតបាននិយាយអញ្ចឹងថា៖ 

«ពួកអ្នកក្មេងខ្ចីអង្គុយចាំដល់មានអារម្មណ៍ទើបចាប់ផ្តើមធ្វើការ។ ផ្ទុយទៅវិញ ពួកយើងវិញ រាល់ថ្ងៃក្រោកពីដំណេក ហើយចូលធ្វើការជានិច្ច។»

ណាមួយទៀត គួរដឹងថាអតិថិជនយើងមិនខ្វល់ថាយើងឈឺក្បាល ថាយើងអត់អារម្មណ៍ ឬថាយើងរវល់លេងហ្គេមនោះទេ។ សំខាន់គឺគាត់រំពឹងថាគាត់ផ្តល់លុយ ហើយយើងផ្តល់សេវាកម្មឬផលិតផលទាន់ពេល ហើយមានគុណភាពល្អតែប៉ុណ្ណឹងឯង។

ម៉្យាងវិញទៀត យើងត្រូវដឹងដែរថា ជំនាន់នេះ​គឺជំនាន់ដែលពោរពេញដោយការភ្ជាប់បណ្តាញ ទីក្រុងតូច មនុស្សម្នាក់ៗស្គាល់គេសឹងគ្រប់គ្នា។ សម្រាប់អ្នកធ្វើការឯករាជ្យ ភាគច្រើនគឺគេស្គាល់យើងតាមគ្នានោះទេ។ អញ្ចឹងប្រសិនបើយើងធ្វើការមិនមានគុណភាពឬមិនទាន់ពេលជាមួយអតិថិជនម្នាក់នៅថ្ងៃនេះ គេនឹងអាចនិយាយអាក្រក់ពីយើង ឬមិនណែនាំយើងឲ្យអតិថិជនថ្មីៗទៀតនៅថ្ងៃមុខ។ ផ្ទុយទៅវិញ បើការងារយើងធ្វើទាន់ពេលហើយមានគុណភាពល្អ គេនឹងបន្តធ្វើការជាមួយយើងហើយអាចនឹងណែនាំអតិថិជនផ្សេងមកយើងទៀតផង!

អញ្ចឹងតើធ្វើយ៉ាងណាទើបយើងអាចធ្វើការទាន់ពេលនោះ?

ដំបូងត្រូវរៀនឈប់ផ្អែកលើអារម្មណ៍ដើម្បីធ្វើការ។ ទោះមិនចង់ធ្វើ ក៏ត្រូវធ្វើតាមពាក្យយើងសន្យា ដោយបង្កើតទម្លាប់ការងារមួយ ហើយព្យាយាមធ្វើវាជារៀងរាល់ថ្ងៃកុំឲ្យខានឲ្យសោះ។ ស្តាប់ទៅដូចស្រួលទេ តែដល់ពេលធ្វើទើបដឹងថាលំបាក តែកុំភ័យ! យើងបានសរសេរអត្ថបទមួយបកស្រាយពីរបៀបបង្កើតទម្លាប់ការងារនេះលម្អិតខ្ទេចគ្មានសល់ទេ! អាចចុចទីនេះដើម្បីអានបាន!

ជំហានទី ២៖ រៀនគ្រប់គ្រងពេលវេលា និងស្មានពេលវេលាខ្លួនឯង

ដូចដែលបាននិយាយពីខាងលើអញ្ចឹង បើយើងចង់បញ្ចប់ការងារទាន់ពេលនោះ​ យើងត្រូវយកពេលធ្វើការរាល់ថ្ងៃនោះឯង! ទាំងយើងទាំងគេពេលខ្លះចេះតែខ្ជិលហើយទើបរូសរាន់បញ្ចប់ថ្ងៃចុងក្រោយ។ ធ្វើយ៉ាងនេះស្ត្រេសតែខ្លួនឯង ហើយអាចនឹងបន្ថយគុណភាពនៃការងារយើងទៀតផង! ដូច្នេះហើយអ្វីដែលល្អបំផុតនោះគឺ យើងគួរមានទម្លាប់ការងារមួយដែលយើងធ្វើការបន្តិចៗ សន្សឹមៗមួយថ្ងៃម្តងរហូតដល់ថ្ងៃចុងក្រោយ។ នោះយើងមានពេលធ្វើការងារផ្សេងៗ មានពេលសម្រាក ហើយមានពេលគិត និងធ្វើការឲ្យមានគុណភាពល្អទៀតផង។ 

តែការគ្រប់គ្រងពេលវេលានេះមិនទាន់គ្រប់គ្រាន់ទេ បើចង់ធ្វើការឯករាជ្យមានវិជ្ជាជីវៈល្អនោះ អ្នកក៏ត្រូវចេះប៉ាន់ស្មានពេលវេលាផងដែរ។ ដោយសារ ជាធម្មតាតែងមានគម្រោងពីរ បីគេមកសួរឲ្យចង់ឲ្យយើងធ្វើការ។ នោះគេនឹងសួរពីតម្លៃ ក៏ដូចជាពេលវេលាដែលយើងអាចបញ្ចប់វាបាន។  

បើយើងគិតមិនត្រូវ នោះចុងក្រោយយើងអាចនឹងមានគម្រោងច្រើនពេក ជាន់គរលើគ្នា ធ្វើមិនទាន់ទាំងមួយ ទាំងពីរ។ ហើយការប៉ាន់ស្មាននេះគ្មានរូបមន្តណាដែលអាចជួយអ្នកបាននោះទេ ដោយសារវាផ្អែកលើល្បឿនការងាររបស់អ្នករៀងខ្លួន។ អញ្ចឹងមានតែសួរខ្លួនឯង សង្កេតខ្លួនឯងថាសម្រាប់រូបមួយផ្ទាំង ឬការបកប្រែមួយសន្លឹក តើអ្នកធម្មតាចំណាយពេលប៉ុន្មានម៉ោងទើបធ្វើចប់? ពេលគិតរួចហើយ គួរបូកថែមមួយថ្ងៃ ឬពីរថ្ងៃពីលើហ្នឹងទៀតដើម្បីជាសាគួរ។ ធ្វើអញ្ចឹងយើងមិនសូវជាស្ត្រេស ហើយបើយើងធ្វើហើយមុន យើងអាចផ្ញើឲ្យគេមុន នោះគេរមែងតែងសប្បាយចិត្ត។ តែបើយើងកំណត់ពេលតិចពេក យើងអាចនឹងមានបញ្ហាហើយធ្វើការយឺតនោះនឹងមានរឿងហើយ…

មួយទៀត ខ្ញុំផ្ទាល់ចូលចិត្តមានសៀវភៅប្រតិទិនមួយសម្រាប់កត់ត្រាការងាររាល់ថ្ងៃ និងការងារអនាគត ដើម្បីឲ្យដឹងច្បាស់ថា​ ថ្ងៃណាខ្ញុំទំនេរប៉ុន្មានម៉ោង អាចធ្វើការបានប៉ុន្មានម៉ោងនៅអាទិត្យក្រោយ ឬខែក្រោយនេះ ស្រួលប៉ាន់ស្មានពេលវេលាឆ្លើយតបទៅអតិថិជនបានត្រូវ។ 

ចុះឧបមាថាមានមាន់ថ្មី ដែលមិនដឹងថាខ្លួនគួរកំណត់ប៉ុន្មានម៉ោង ហើយច្រឡំនិយាយខុស ប្រាប់គេលឿនពេក។ នៅសល់ពេលតែពីរបីថ្ងៃទៀតទេ តែមិនមានពេលធ្វើទាន់នោះឡើយ… តើគួរធ្វើយ៉ាងណា? កុំបន្ទោសព្រហ្មលិខិត ហើយសុខចិត្តបង្ហើយការងារឲ្យគេយឹតថ្ងៃឲ្យសោះ! ព្រោះធ្វើយ៉ាងនេះនឹងអាចខូចកេរ្តិ៍ឈ្មោះ អាចនឹងបាត់បង់អតិថិជនម្នាក់នេះ​និងអតិថិជនទៅថ្ងៃអនាគតទៀតផង! បើជ្រុលប្រាប់គេថាធ្វើពីរបីថ្ងៃទៀតហើយៗ អញ្ចឹងត្រូវខាំមាត់សង្កត់ចិត្ត អត់ដេកប៉ុន្មានយប់ដើម្បីបញ្ចប់តាមពាក្យសន្យាទៅ។ 

រូបភាពបានមកពី៖ ខ្ជិល

ស្តាប់មើលទៅហាក់ដូចពេលធ្វើការគឺលែងមានពេលសម្រាក លែងមានពេលសប្បាយជាមួយមិត្តភក្តិ និងគ្រួសារអញ្ចឹង។ តែកុំភ័យ វាអញ្ចឹងតែពីដំបូងៗនោះទេ… ពេលដែលយើងធ្វើការយូរបន្តិច យើងនឹងចាប់ផ្តើមពូកែប៉ាន់ស្មានពេលវេលា ហើយចាប់ផ្តើមសប្បាយចិត្តនឹងសិទ្ធិសេរីភាពដែលការងារឯករាជ្យឲ្យមកយើង នោះគឺសិទ្ធិទទួល ឬបដិសេធការងារ ក៏ដូចជាសិទ្ធិជ្រើសរើសម៉ោងធ្វើការស្រេចចិត្តរបស់យើងនោះឯង!

ជំហានទី ៣៖ ពូកែខាងផ្នែកលក់ខ្លួនឯង

មិនមែនលក់ខ្លួនតែម្តងទេ តែត្រូវពូកែក្នុងការណែនាំខ្លួនធ្វើយ៉ាងណាឲ្យគេស្គាល់ និងចាំយើងពេលគេត្រូវការអ្នកធ្វើការនោះឯង! សម្រាប់អ្នកដែលមិនសូវចេះនិយាយ មិនសូវចូលចិត្តប្រ៉ូនោះ​ កុំបារម្ភអី! ព្រោះយើងមិនចាំបាច់កុហកគេ ឬនិយាយកន្លះម៉ោងដើម្បី«លក់ខ្លួន»យើងឡើយៗ! គ្រាន់តែ៖

ក. មានឃ្លាណែនាំខ្លួនមួយ

រៀបពាក្យតែងឃ្លាណែនាំខ្លួនមួយដែលខ្លី ហើយខ្លឹមមួយឃ្លាជាស្រេចមក… ទោះវាខ្លីក៏ពិតមែន ក៏អ្នកត្រូវធ្វើយ៉ាងណាឲ្យអ្នកស្តាប់ចប់ ដឹងច្បាស់តែម្តងថាអ្នកធ្វើការអីខ្លះ។ អាចជាឃ្លាសាមញ្ញៗមែនទែនដូចជា៖ «សួស្តី! ខ្ញុំឈ្មោះចេង ហើយខ្ញុំជាអ្នកច្នៃម៉ូដឡូហ្គូឯករាជ្យ។»

ខ. មាននាមប័ណ្ណតាមខ្លួន

ស្តាប់ទៅដូចផ្លូវការខ្លាំងណាស់ តែពេលដែលគេមាននាមប័ណ្ណរបស់យើង គេអាចទាក់ទងមកយើងទៅថ្ងៃអនាគត ទោះគេបានភ្លេចឈ្មោះ និងភ្លេចមុខយើងបាត់ក៏ដោយ!

គ. លក់ខ្លួនតាមអនឡាញ

សម័យនេះម្នាក់ៗមានគណនីហ្វេសប៊ុក និងអ៊ីនស្តាក្រាមគ្រប់ៗគ្នាទៅហើយ អញ្ចឹងហើយមិត្តអនឡាញរបស់អ្នកអាចជាអ្នកនាំសារប្រាប់អតិថិជនផ្សេងៗពីអ្នកនៅថ្ងៃអនាគតផងដែរ។ យូរៗម្តង អ្នកអាចបង្ហោះអ្វីទាក់ទងនឹងការងារអ្នកម្តងទៅ ធ្វើយ៉ាងណាឲ្យគេដឹងទាំងអស់គ្នា ដឹងហើយចាំថាអ្នកធ្វើការអ្វីនោះឯង!

ជំហានទី ៤៖​មានបណ្តុំការងារអនឡាញដែលគេអាចពិនិត្យមើលបាន

ភាគច្រើន មុនអតិថិជនទុកចិត្តយើង គេតែងចង់មើលឃើញស្នាដៃការងារដែលយើងធ្លាប់ធ្វើពីអតីតកាលជាមិនខាន។ ដូច្នេះហើយ គួរមានកន្លែងណាមួយដែលអ្នកដាក់បង្ហាញការងារឲ្យគេឃើញ ក៏ដូចជាលេខទូរស័ព្ទ ឬអ៊ីម៉ែលទំនាក់ទំនងបាន។ ដូច្នេះហើយអ្នកអាចបង្កើតវ៉ិបសាយខ្លួនឯងមួយ ឬក៏អាចប្រើប្រាស់វ៉ិបសាយហ្វ្រ៊ីៗដែលគេធ្វើហើយស្រាប់ក៏បាន៖

·      Squarespace (អាចសាកប្រើដំបូងហ្វ្រុីបាន)

·      WordPress (ហ្វ្រុីរហូត)

·      Behance (សម្រាប់អ្នកច្នៃម៉ូដ និងសិល្បករខាងគំនូរមើលឃើញ)

·      ឬមានទំព័រហ្វេសប៊ុក ឬអ៊ីនស្តាក្រាមមួយក៏បានដែរ!

បើចង់ដឹងបន្ថែម៖ អាចស្តាប់ការសន្ទនានិយាយលេងរបស់យើងជាមួយនឹង កែវម៉ីលី ជាអ្នកច្នៃម៉ូដឯករាជ្យមួយរូបក៏បាន!

រូបភាពពីខាងដើមអត្ថបទមកពី៖ ផ្លេនទែរ (Plantare)

ការណែនាំពិសេស

  • Mullen FIVE EV Crossover អាចប្រើបានរហូត 325-Mile ហើយអាចឡើងដល់ 60 MPH ក្នុងរយៈពេល 3.2 វិនាទី

    Naklork IT អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Mullen FIVE EV Crossover អាចប្រើបានរហូត 325-Mile ហើយអាចឡើងដល់ 60 MPH ក្នុងរយៈពេល 3.2 វិនាទី

    Naklork IT អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Mullen FIVE EV Crossover អាចប្រើបានរហូត 325-Mile ហើយអាចឡើងដល់ 60 MPH ក្នុងរយៈពេល 3.2 វិនាទី

    Naklork IT ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • គូរប្រកួតរបស់ Highlander Nissan Pathfinder 2022🔥ឆ្នាំនេះ Nissan លេងម៉ាចាស់ដៃហើយ

    Square Car អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គូរប្រកួតរបស់ Highlander Nissan Pathfinder 2022🔥ឆ្នាំនេះ Nissan លេងម៉ាចាស់ដៃហើយ

    Square Car អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គូរប្រកួតរបស់ Highlander Nissan Pathfinder 2022🔥ឆ្នាំនេះ Nissan លេងម៉ាចាស់ដៃហើយ

    Square Car ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សរុបព្រឹត្តិការណ៍ថ្មីៗ

    TNAOT News អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សរុបព្រឹត្តិការណ៍ថ្មីៗ

    TNAOT News អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សរុបព្រឹត្តិការណ៍ថ្មីៗ

    TNAOT News ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ភាពបរាជ័យក្នុងអតីតកាល

    ស៊ន​ សារ៉ុង អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ភាពបរាជ័យក្នុងអតីតកាល

    ស៊ន​ សារ៉ុង អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ភាពបរាជ័យក្នុងអតីតកាល

    ស៊ន​ សារ៉ុង ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប