TNAOT News

· 2020-04-23

វិធីអនុវត្តការដកដង្ហើមឲ្យបានត្រឹមត្រូវខណៈពេលមានអាការៈពិបាកដកដង្ហើម

#គន្លឹះថែទាំសុខភាព# #ដកដង្ហើម# #សុខភាព#

2487

ដូចដែលអ្នកគ្រប់គ្នាបានដឹងពីព័ត៍មានមួយចំនួនស្តីពីរោគសញ្ញា និងវិធីសាស្ត្រក្នុងការពារខ្លួនរួចមកហើយនៃអាការៈជំងឺកូវីដ ១៩ ដែលធ្វើឲ្យអ្នកឆ្លងពិបាកដកដង្ហើម (ខ្យល់ដង្ហើមខ្លី និងថប់ដង្ហើម) គ្រុនក្តៅ ក្អក កណ្តាស់ជាដើម...។ 

រូបតំណាង

គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកឆ្លងនៃជំងឺនេះគឺសុទ្ធតែមានអាការៈពិបាកដកដង្ហើម និងមានដង្ហើមខ្លី  ដូច្នេះមានវេជ្ជបណ្ឌិតម្នាក់ឈ្មោះថា ធីភន វិថុនភុងប៉ុង (Dr. Thiphon Vitoonphongpong) ប្រចាំមន្ទីរពេទ្យ ជូឡាឡុងកនប្រទេសថៃបានណែនាំពីវិធីអនុវត្តមួយចំនួនទាក់ទងនឹងការដកដង្ហើមសម្រាប់អ្នកមានរោគសញ្ញាពិបាកដកដង្ហើម (មានដង្ហើមខ្លី) នេះដោយអាចធ្វើតាមវិធីដូចខាងក្រោម ៖ 

- ដកដង្ហើមខ្យល់ចេញពីពោះ

រូបតំណាង

ដកង្ហើមខ្យល់ចេញពីពោះ ដោយយកដៃដាក់សង្កត់លើក្បាលពោះ និងធ្វើចលនារុញខ្យល់ដង្ហើមចេញតាមច្រមុះ។ 

- ដកដង្ហើមដោយផ្លុំខ្យល់ចេញតាមមាត់

រូបតំណាង

ដកង្ហើមចូលតាមច្រមុះ បន្ទាប់មកផ្លុំខ្យល់ចេញតាមមាត់យឺតៗវិញ។ 

- ក្អកយ៉ាងមានប្រសិទ្ធភាព

រូបតំណាង

ដកដង្ហើមវែងៗ និងសង្កត់ទ្រូងរយៈពេល ២ វិនាទីបន្ទាប់មកក្អកចេញយ៉ាងលឿន និងខ្លាំង

- អនុវត្តការដកដង្ហើមដោយចលនាទ្រូង

រូបតំណាង

លើកដៃឡើងលើក្បាលហើយដកដង្ហើមចូល បន្ទាប់មកដាក់ដៃចុះហើយដកដង្ហើមចេញវិញ។ អនុវត្តការដកដង្ហើមនេះ ៣-៥ ដងក្នុង ១ ជុំបន្ទាប់មកសម្រាក ១ នាទីដើម្បីធ្វើបន្តទៀត។ ការធ្វើលំហាត់ដង្ហើមបែបនេះអាចធ្វើបានច្រើនជុំក្នុងមួយថ្ងៃ។  

ប្រែសម្រួលដោយ៖ Seyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស