TNAOT News

· 2020-04-24

សភាអាមេរិកអនុម័តកញ្ចប់ជំនួយសង្គ្រោះ ៤៨៤​ ពាន់លានដុល្លារ

#COVID-19# #ដូណាល់ ត្រាំ# #សភា# #ជំនួយសង្រ្គោះ# #សង្គម# #អាមេរិក# #អនុម័តថវិកា# #នយោបាយជាតិ#

5230

យោងតាមការចេញផ្សាយ​របស់ប្រភពព័ត៌មាន BBC នៅថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០២០ បាន​បញ្ជាក់ថា សមាជិករដ្ឋសភា​អាមេរិក​បានអនុម័ត​លើកញ្ចប់ជំនួយសង្គ្រោះ មានទឹកប្រាក់​ចំនួន​៤៨៤​ពាន់លានដុល្លារអាមេរិក ។ 

ប្រភពបានបញ្ជាក់ថា ការអនុម័ត​ទៅលើច្បាប់ទី​៤​នេះ គឺដើម្បី​បោស​សម្អាត និងទប់ទល់ជាមួយ​ការឆ្លងរាតត្បាត​ពីវីរុស COVID-19​ នៅលើទឹកដីអាមេរិក ។ 

ច្បាប់នេះ​មានការគំាទ្រ៣៨៨សំឡេង លើ៥សំឡេង​ដែលប្រឆាំង ។ កញ្ចប់ទឹកប្រាក់ទាំងនេះ នឹងត្រូវចំណាយ​បន្ថែម​ទៅលើមូលនិធិ​ជំនួយ​លើជំនួញពាណិជ្ជកម្មខ្នាតតូច, ផ្តល់ជំនួយ​ដល់មន្ទីរពេទ្យ និងការធ្វើតេស្ត​រកវីរុស​ឲ្យបានកាន់តែទូលំទូលាយជាងមុន ។ 

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែង​ថា លោកនឹងចុះហត្ថលេខាលើច្បាប់​ស្តីអំពីកញ្ចប់​ជំនួយ​នេះ បន្ទាប់ពី​បានឆ្លង​កាត់ព្រឹទ្ធសភា​ ដោយសំឡេងឯកច្ឆន្ទនោះ ។ 

គួរបញ្ជាក់ថា វីរុស COVID-19 នៅក្នុងប្រទេសអាមេរិក គិតមកត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានប្រភពព័ត៌មាន Worldometers អះអាងថា មានអ្នកឆ្លងសរុប ៨៧៩ ៥២៩ នាក់ ក្នុងនោះបាត់បង់ជីវិត ៤៩ ៨១២ នាក់ និង ៨៥ ៦២៤ ជាសះស្បើយ ៕ ប្រែ​សម្រួល​ដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស