TNAOT News
· 2020-04-24
ក្រសួងការងារ ផ្អាកយកវិភាគទានពីសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ៦ខែ
#COVID-19# #វិភាគទាន# #covid# #បេឡាជាតិ# #សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា# #សង្គម# #សេដ្ឋកិច្ចជាតិ#
3013
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកទទួលយកការបង់វិភាគទាន ពីសមាគមគ្រឹះស្ថានឧត្តមសិក្សា ចំនួន៦ខែ ពីខែមេសា រហូតដល់ខែកញ្ញា។ នេះបើតាមលិខិត្តរបស់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល TNAOT APP ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ
ការសម្រេចនេះធ្វើឡើងដោយអនុគ្រោះ តាមការស្នើរសុំផ្អាកការបង់វិភាគទាន មកបេឡាជាតិរបបសន្តិសុខសង្គមរបស់ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាក្នុងពេលកន្លងទៅនេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្នុងករណីស្ថានភាពនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់មុនខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងមានការជូន ដំណឹងពីរាជរដ្ឋាភិបាល តម្រូវឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ដំណើរការឡើងវិញនោះ គ្រឹះស្ថានសិក្សាដែលជាសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវមានកាត្វកិច្ចបន្តបង់វីភាគទាន ចាប់ពីខែដែលបានដំណើរការតទៅ៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វេជ្ជបណ្ឌិតជនជាតិចិនម្នាក់ត្រូវបានអ្នកលេងអ៊ីនធឺណែតថ្កោលទោស ក្រោយធ្វើឲ្យមិត្តស្រីស្លាប់ដោយអចេតនា
មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស ខណៈជំរុញឱ្យមានការត្រៀមខ្លួនប្រយុទ្ធ
ធូកមិនមែនចេះតែអុចទេ! តស់ មកដឹងពីអត្ថន័យនៃសរសៃធូកនីមួយៗ និងតំណាងឱ្យការគោរពបូជាផ្សេងៗគ្នា
អ្នកណាក៏មានយីអ៊ុនល្អដែរ ឱ្យតែចេះបង្កើតសំណាងឱ្យខ្លួនឯង ដោយចាប់ផ្ដើមធ្វើរឿងទាំងប៉ុន្មានចំណុចនេះឱ្យបានល្អ
យោបល់ទាំងអស់ (0)